ទឹកអំបិល​ជួយ​ដោះស្រាយ​បញ្ហា​របកស្បែក​កៀន​ក្រចកដៃ​

ដោយ៖ អ៊ុន សុខឡា 12-11-2017 4:53 pm 620

​ការ​របកស្បែក​កៀន​ក្រចក​ដៃ ក្រៅពី​ធ្វើឲ្យ​បាត់បង់​សម្រស់​របស់​ម្រាមដៃ​ហើយ ក៏​ធ្វើឲ្យ​អ្នកមានការ​ឈឺផ្សា​ផង​ដែរ​។ ដើម្បី​ការពារ សម្រាប់​អ្នក​ដែល​ងាយ​កើត​បញ្ហា​របកស្បែក​កៀន​ក្រចកដៃ​ញឹកញាប់ គួរ​ពាក់​ស្រោមដៃ នៅពេល​លាង​សម្អាត​សម្ភារ​ផ្ទះបាយ ជាដើម​។ បន្ថែម​លើ​នេះ អ្នក​ដែល​កំពុងមាន​បញ្ហា​រប​ក​ស្បែក​ក្បែរ​ក្រចក​ដៃ ចៀសវាង​ខាំ ឬ​ចាប់ទាញ​ស្បែក​ដែល​របក​នោះ​។ 

​យ៉ាងណា ក៏មាន​វិធី​មួយ ក្នុងចំណោម​វិធី​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​យក​អំបិល​ម៉ត់ ១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​១​ពែ​ង កូ​ឲ្យ​ស​ព្វរួច​ត្រាំ​ដៃ​របស់​អ្នក​នៅក្នុង​ទឹក​នេះ​។ ទឹកអំបិល​នេះ ជា​ភ្នាក់ងារ​ប្រឆាំងនឹង​បាក់តេរី ហើយ​អាច​ព្យាបាល​បញ្ហា​របកស្បែក​កៀន​ក្រចក​យ៉ាង​មាន​ប្រសិទ្ធភាព​៕

ព័ត៌មានផ្សេងទៀត