​ក្រូចឆ្មារ​និង​ដំឡូង​ជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ​​លើ​ផ្ទៃមុខ​​ដោយ​របៀប​ណា!

ដោយ៖ អ៊ុន សុខឡា 10-11-2017 5:54 pm 1722

​ស្នាម​អុជ​ខ្មៅ​លើ​ផ្ទៃមុខ បានធ្វើឲ្យ​សម្រស់ របស់​អ្នក​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ដើម្បី​ព្យាបាល​បញ្ហា​លើ​ផ្ទៃមុខ​ប្រភេទ​នេះ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯង​។ ខាងក្រោម​នេះ ជា​វិធី​មួយ​ក្នុងចំណោម​វិធី​ជាច្រើន​ទាំងនោះ ដែល​អ្នក​អាច​សាកល្បង​អនុវត្ត​! 

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ដំឡូងបារាំង​ចិត​វា​ជា​ចំណិត​ល្អិតៗ ក្រឡុក​ឲ្យ​ម៉ត់ ហើយ​ច្របាច់​ឬ​ច្រោះ​យកតែ​ទឹក​ដំឡូង​។ បន្ទាប់ពី​បាន​ទឹក​ដំឡូង​ហើយ យ​កវាម​កលាយជា​មួយ​ទឹក​ក្រូចឆ្មារ ក្នុងបរិមាណល្មម ច្របល់​ឲ្យ​សព្វ​ល្អ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​យ៉ាងហោចណាស់ ១​ម៉ោង ហើយ​លាងជម្រះ​ចេញ ជាការ​ស្រេច​៕

ព័ត៌មានផ្សេងទៀត