គន្លឹះ​​ការពារ​​ត្រចៀក​

ដោយ៖ អ៊ុន សុខឡា 10-11-2017 5:43 pm 226

 

​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន ពេញនិយម​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ស្ទើរ​គ្រប់ពេលវេលា​មិន​ថា អំឡុងពេល​ធ្វើដំណើរ ឬ​នៅ​កន្លែងធ្វើការ​នោះឡើយ​។ ប៉ុន្តែ អ្នក​បានដឹង​ហើយ​ឬ​នៅ​ថា តើ​ត្រូវ​ប្រើប្រាស់​ត្រចៀក​ដូចម្តេច ដើម្បី​ការពារ​កុំឲ្យ​ត្រចៀក​មាន​បញ្ហា​។ ខាងក្រោម​នេះ ជា​គន្លឹះ​ខ្លះៗ ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក​!

​ប្រើប្រាស់​កាស​ពាក់​លើ​ក្បាល ជាជាង​ប្រើប្រាស់​កាស​ទូរស័ព្ទ ៖ មូលហេតុ​ដែល​អ្នក​គួរ​ប្រើប្រាស់​កាស​ពាក់​លើ​ល្បាល ដោយសារ​វា​ផ្តល់​គុណភាព​សំឡេង​ល្អ មាន​កម្រិត​សំឡេង​ទាប និង​ជួយ​ទប់ស្កាត់​សំឡេង​រំខាន​ពី​ខាងក្រៅ​ផងដែរ​។​

​ស្វែងរក​កន្លែង​ស្ងាត់ ដើម្បីឲ្យ​ត្រចៀក​របស់អ្នក​បានសម្រាក ៖ ការ​សម្រាក​បែបនេះ នឹង​ធ្វើឲ្យ​អ្នក​លែងលឺ​សំឡេង​រំខាន​នាៗ ដែល​អ្នក​ជួបប្រទះ​ស្ទើរ​រាល់ថ្ងៃ​។​

​កុំ​បើក​សំឡេង​ទូរទស្សន៍​ខ្លាំងៗ​ពេក ៖ ការធ្វើ​បែបនេះ ក៏​ជួយ​កុំឲ្យ​សំឡេង រំខាន​ដល់​អ្នកដទៃ​ផងដែរ​។​

​ធ្វើ​លំ​ហាត់ប្រាណ ៖ ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ច្រើន ឈប់​ជក់បារី និង​កាត់បន្ថយ​ការទទួល​ជាតិ​សូ​ដ្យូ​ម នឹង​ជួយ​ថែរក្សា​សុខភាព​ត្រចៀក​របស់​អ្នក ឲ្យមាន​សុខភាព​ល្អ​។ ដើម្បីឲ្យ​សុខភាព​ត្រចៀក​កាន់តែ​ល្អ​ប្រសើរជាង​នេះ អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​កន្លែង​ដែល​ស្ងប់ស្ងាត់ ពុំមាន​សំឡេង​រំខាន​ខ្លាំងៗ​ដល់​ត្រចៀក​។ ម្យ៉ាងទៀត ការជក់បារី មាន​ទំនាក់ទំនង​នឹង​ការបាត់បង់​ការ​ស្តាប់​ផងដែរ​។ អ្នក​ជក់បារី​ច្រើនជាង​៧០​ភាគរយ ហាក់ដូចជា​បាត់បង់​ការ​ស្តាប់ ជាង​អ្នក​ដែល​មិន​ជក់បារី​៕

ព័ត៌មានផ្សេងទៀត