វិធី​កម្ចាត់​​កំណកកំបោរ​​ជាប់​លើ​ធ្មេញ​

ដោយ៖ អ៊ុន សុខឡា 08-11-2017 6:48 pm 3487

កំណកកំបោរ​ជាប់​ធ្មេញ បានធ្វើឲ្យ​បាត់បង់​សម្រស់​មួយផ្នែ​ករបស់​យើង​។ ដូច្នេះ សាកល្បង​វិធី​ខាងក្រោម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ 

​អ្វីដែល​អ្នកត្រូវការ​៖

- ម្សៅ​សូ​ដា​មួយ​ស្លាបព្រា​បាយ​

-​អំបិល​កន្លះ​ស្លាបព្រា​បាយ​

- អ៊ីដ្រូសែន Peroxide​កន្លះ​ពែង​

- ទឹ​កក្តៅ និង​ច្រាសដុះ​ធ្មេញ​

​វិធី​ធ្វើ​ទី​១ ៖ យក​ម្សៅ​សូ​ដា​លាយ​ជាមួយ​អំបិល​ឲ្យចូល​គ្នា​សព្វ​។ ចំណែក​ច្រាស​ដុះធ្មេញ​ត្រាំ​ជាមួយ​ទឹ​កក្តៅ ហើយ​ជ្រលក់​ចូលក្នុង​ល្បាយ​ដែល​លាយ​រួច ហើយ​យកមក​ដុះ​ធ្មេញ រួច​ខ្ជាក់​ចេញ​។ 

វិធី​ធ្វើ​ទី​២ ៖ យក​អ៊ីដ្រូសែន កន្លះ​ពែង លាយ​ជាមួយ​ទឹក​ក្តៅ​កន្លះ​ពែង ហើយ​ខ្ពុរមាត់ យ៉ាងហោចណាស់​មួយ​នាទី ខ្ជាក់​ចេញ លាងជម្រះ​មាត់​ជាមួយ​ទឹក​ត្រជាក់​កន្លះ​ពែង​៕        

ព័ត៌មានផ្សេងទៀត