វិធី​សម្អាត​ឈាមពី​សម្លៀកបំពាក់​ដែលអ្នក​ស្រឡាញ់ !

ដោយ៖ អ៊ុន សុខឡា 07-11-2017 6:18 pm 802

​ពេលដែល​អ្នកមាន​របួស​បន្តិចបន្តួច ឧទាហរណ៍ ដូចជា​ចិត​ផ្លែឈើ ស្រាប់តែ​កាំបិទ​មុត​ដៃ អ្នក​ប្រាកដជា​ក៏​ប្រញាប់​រក​អ្វី​មក​ខ្ទប់ កុំឲ្យ​ឈាម​ហូរ​ខ្លាំងពេក​។ ដូច្នេះ ភ្លាមៗប្រហែលជា​អ្នកប្រើប្រាស់​ផ្នែក​ខ្លះ​នៃ​អាវ​ឬ​សម្លៀកបំពាក់ មក​រុំ​មុខរបួស​បណ្តោះអាសន្ន ដែល​វា​ជា​ស្នាម​ប្រឡាក់​ពិបាក​ក្នុង​ការសម្អាត​។​

​យ៉ាងណា​មាន​វិធី​អាចជួយ​អ្នក​សម្អាត ស្នាម​ប្រឡាក់ ចេញពី​សម្លៀកបំពាក់​ដែល​អ្នក​ស្រឡាញ់​។ ពោល អ្នក​សាកល្បង​យក​ទឹក​អា​ម៉ូ​ញាក់​លាប​លើ​កន្លែង​ប្រឡាក់ ទុក​រយៈពេល​១០​ទៅ​១៥​នាទី​។ បន្ទាប់មក​ប្រសិនបើ​នៅតែ​ឃើញ​មាន​ស្នាម​នោះ អ្នក​គ្រាន់តែ​បោក​សម្អាត​កន្លែង ដែល​នៅសល់​ស្នាម​ជាមួយ​សាប៊ូ​ជាការ​ស្រេច​៕

ព័ត៌មានផ្សេងទៀត