មានតែ​ផ្លែ​ចេកក៏​អាច​ដោះស្រាយ​បញ្ហាប្រេះ​កែងជើង​​បានដែរ​

ដោយ៖ អ៊ុន សុខឡា 06-11-2017 5:22 pm 1764

​បញ្ហា​ប្រេះ​កែងជើង មិន​ត្រឹមតែ​ធ្វើឲ្យ​បាត់បង់​សម្រស់​កែងជើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើឲ្យ​អ្នក​ឈឺចាប់ នៅពេល​ធ្វើ​ចលនា​ដើរ​ផងដែរ​។ បើ​គ្រាន់តែ​ប្រេះ​កែងជើង​ធម្មតា អ្នក​មិនចាំបាច់​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​បានដែរ ខាងក្រោម​នេះ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោ​មធ្យោបាយ​សាម​ញ្ញៗ​ជាច្រើន​ផ្សេងទៀត ដែល​អ្នក​អាច​ព្យាបាល​ដោយ​ខ្លួនឯងបាន​។​

​ដំបូង​អ្នកយក​ផ្លែ​ចេកទុំ មក​កាត់​ជា​កង់ៗ ហើយ​បិទ​វា​លើ​បរិវេណ​កែងជើង​ដែល​ប្រេះ ក្នុង​រយៈពេល​១០​ទៅ​១៥​នាទី​។ ធ្វើបែបនេះ​នឹង​ជួយ​ឲ្យ​កែងជើង​របស់​អ្នក ត្រឡប់មក​ទន់រ​លោង​ជាថ្មី​ម្តងទៀត​៕

ព័ត៌មានផ្សេងទៀត