កាហ្វេ​និង​នំ​សាំង​វិច​មិនគួរញ៉ាំជាមួយគ្នាល្អសម្រាប់សុខភាពជាង

ដោយ៖ អ៊ុន សុខឡា 19-10-2017 6:07 pm 249

​នៅពេលដែល​អ្នកពុំមានពេលវេលា​គ្រប់គ្រាន់ នៅក្នុង​ការរៀបចំ​អាហារ ជាពិសេស​គឺ​អាហារ​ពេលព្រឹក អ្នក​តែងតែ​ជ្រើសរើស​ប្រភេទ​អាហារសម្រន់​ដែល​ងាយ​រក និង​ងាយ​ញ៉ាំ​។ ដូច្នេះ​នំ​សាំង​វិច និង​កាហ្វេ​ បាន​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម របស់​មនុស្ស​មួយចំនួន​។ ប៉ុន្តែ​មាន​ការណែនាំ​ គួរ​ចៀសវាង​ញ៉ាំ​អាហារ​ពីរ​ប្រភេទ​នេះ ​ជាមួយគ្នា​ក្នុងពេល​តែមួយ​។ មូលហេតុ​នោះ​គឺ បើ​ទទួ​ទាន​អាហារ​ពីរ​ប្រភេទ​នេះ​ចូលគ្នា នឹង​ធ្វើឲ្យ​បាត់បង់​អត្ថប្រយោជន៍​មាន​នៅក្នុង​នំប៉័ង ដែលផ្តល់ប្រយោជន៍សម្រាប់សុខភាព​។ បើ​ញ៉ាំ​កាហ្វេ​ចូល​ភ្លាមៗ​ទៀត អ្នកនឹង​មិន​ទទួលបាន​អត្ថប្រយោជន៍​អ្វី​ទាំងអស់ សម្រាប់​សុខភាព​របស់​អ្នក​។​

​ប្រសិ​ន​បើ​អ្នក​ចូលចិត្ត​នំ​សាំង​វិច អ្នកគួ​រញ៉ាំ​វាជា​មួយតែ​បៃតង ជំនួស​ឲ្យ​ការញ៉ាំជា​មួយ​កាហ្វេ​វិញ​៕

ព័ត៌មានផ្សេងទៀត