ហេតុអ្វី គួរ​ផ្លាស់ប្តូរ​ទម្លាប់​ដុសធ្មេញ​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​ហា​រ?

ដោយ៖ អ៊ុន សុខឡា 13-10-2017 5:13 pm 1111

​ជា​ការពិត ដើម្បី​រក្សា​ធ្មេញ​របស់​អ្នក​ស្អាត និង​មាន​ខ្យល់​ដង្ហើម​ល្អ មនុស្ស​មួយចំនួន​បាន​ដុសធ្មេញ​ភ្លាម​បន្ទាប់ពី​ញ៉ាំ​អាហារ​។ ប៉ុន្តែ ប្រសិនបើ​អាហារ​ដែល​អ្នក​ទើបតែ​ញ៉ាំ​ហើយ មាន​ជាតិ​អាស៊ី​ត ដូចជា ភេសជ្ជៈ​មាន​ហ្គាស ស្រា ស្រា​បៀរ ទឹក​ផ្លែឈើ និង​កាហ្វេ​ជាដើម​នោះ អ្នក​គួរតែ​រង់ចាំ​៣០​នាទី​បន្ទាប់ពី​ញ៉ាំ​អាហារ ចាំ​ដុស​សម្អាត​ធ្មេញ​ល្អ​ជាង​។ អ្នកជំនាញ​បានឲ្យដឹងថា ក្រោយពេល​ញ៉ាំ​ភេសជ្ជៈ​ផ្ទុក​អាស៊ីត​ច្រើន អាស៊ីត​នឹង​ស៊ី​រេច​ផ្នែក​អញ្ចាញធ្មេញ និង​ស្រទាប់​ក្រោម​របស់​អញ្ចាញធ្មេញ​។ ទន្ទឹម​នោះ ការ​ដុសធ្មេញ​មិនត្រូវ​ពេល ពិសេស​គឺ​ក្នុង​រង្វង់ ២០​នាទី ក្រោយពេល​ទទួលទាន​អាហារ អាច​បណ្តាលឲ្យ​អាស៊ីត​ជ្រាបជ្រៅ​ជាង​ទៅក្នុង​ធ្មេញ ធ្វើឲ្យ​ធ្មេញត្រូវ​ស៊ីរេ​ចលឿនជាង​ធម្មតា​។​

​បន្ថែម​លើ​នេះ ការជក់បារី​ភ្លាម​បន្ទាប់ពី​ញ៉ាំ​អាហារ ដែលមាន​ជាតិ​អាស៊ី​ត ក៏​ធ្វើឲ្យ​ធ្មេញរបស់​អ្នក​ប្រឈម​នឹង​ការ​ឆាប់​ខូច​ផងដែរ​។ យ៉ាងណា បារី​ក៏​មិនល្អ​សម្រាប់​សុខភាព​ស្រាប់​ទៅហើយ ដូច្នេះ​គួរ​ចៀសវាង​ពិសារ​បារី ល្អប្រសើរ​សម្រាប់​សុខភាព​ជាង​៕


ព័ត៌មានផ្សេងទៀត