អាហារ​ល្អ​បំផុត​​សម្រាប់​អ្នក​ជំងឺ​បេះដូង​

ដោយ៖ អ៊ុន សុខឡា 13-10-2017 5:04 pm 2405

​ដូង ៖ អ្នក​មិន​ចូលចិត្ត​ដូង​មែន​ទេ​?  ប៉ុន្តែ​ការស្រាវជ្រាវ​បង្ហាញថា ដូង​គឺជា​អាហារ​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​បេះដូង​។ ដូច្នេះ​អាច​បរិភោគ​ដូង​ទៅតាម​មធ្យោបាយ​ផ្សេងៗ​។ 

​បន្លែ​បៃតង Spinach ៖ តាមពិតទៅ​មិនមែន​មានតែ​បន្លែ​Spinach​នេះ​ទេ ប៉ុន្តែ​ស្ទើរ​គ្រប់​បន្លែ​បៃតង​ទាំងអស់ ​អ្នកមាន​បញ្ហា​បេះដូង​គួរ​បរិភោគ​។​

​យ៉ា​អួ ៖ យ៉ា​អួ គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​សរសៃឈាម​បេះដូង​។ បន្ថែម​លើ​នេះ ការបរិភោគ​ទឹកដោះគោ​យ៉ា​អួ អាចជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​សុំា​រឹងមាំ និង​ប្រឆាំង​ជាមួយនឹង​ការបង្ក​រោគ ដោយ​ពពួក​បាក់តេរី ជាពិសេស​ថែមទាំង​ជួយ ឲ្យ​ការរំលាយ​អាហារ មាន​ភាពប្រសើរ​ទ្បើង​ទៀតផង ។​

ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​គឺជា​របប​អាហារ​ល្អ​មួយទៀត​សម្រាប់​អ្នកជំងឺ​បេះដូង​។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យប្រើ​ប្រាស់ប្រេង​អូ​លីវ​ចម្អិន​អាហារ ជាជាង​ប្រើ​ប្រេង​ធម្មតា​។ អ្នក​ដែល​ចម្អិន​អាហារ​ដោយ​ប្រើ​ប្រេង​អូ​លីវ អាច​បន្តក់​ប្រេង​អូ​លីវ​បន្តិច​ទៅលើ​អាហារ និង​បន្លែស្រស់​។​

​ផ្លែ​អាល់​ម៉ុន ៖ ផ្លែ​អាល់​ម៉ុន​វា​សម្បូរ​ទៅដោយ​អាស៊ី​ត folic និង​វីតាមីន​E​។ វីតាមីន​E ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កច្ចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​របស់​អ្នក និង​អាច​ដោះស្រាយ បញ្ហា​មួយចំនួន​ដែល​កើត លើ​ស្បែក​បាន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត