ម្សៅ​សូ​ដា​​រូបមន្ត​​ធ្វើឲ្យ​ធ្មេញ​​សស្អាត​

ដោយ៖ អ៊ុន សុខឡា 12-10-2017 7:06 pm 925

​ធ្មេញ​ស​ភ្លឺរលោង​ធ្វើឲ្យ​យើង​មានទំនុក​ចិត្តលើ​ខ្លួនឯង​។ ប៉ុន្តែ​ដោយសារ​ហេតុផល​ខាងក្រោម​នេះ ធ្វើ​ឲ្យធ្មេញ​ប្រែ​ពណ៌​ទៅ​លឿង​។ មូលហេតុ​ធ្វើឲ្យ​ធ្មេញ​មានពណ៌​លឿង ដោយសារ​ការ​ញ៉ាំ​តែ​ឬ​កាហ្វេ​ច្រើន ការជក់បារី និង​ការមិន​អើពើ​ពី​អនាម័យ​មាត់​ធ្មេញ​។ យ៉ាងណា​មិន​ថ្វី​ឡើយ ព្រោះ​មាន​វិធី​ដែល​អាច​កម្ចាត់​បញ្ហា​នេះ​បាន​នោះ គឺ​រូបមន្ត​ផ្សំ​ពី​ម្សៅ​សូ​ដា​(Baking Soda)​។​

អ្វីដែល​ត្រូវការ​គឺ ៖ ម្សៅ​សូ​ដា (Baking Soda)​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​ធម្មតា​៥​ទៅ​៦​ដំណ​ក់​។ បន្ទាប់ពី​លាយ​ម្សៅ​សូ​ដា​សព្វ​ជាមួយ​ទឹក​ហើយ យក​វា​មក​លាប​លើ​ធ្មេញ ដែលមាន​បញ្ហា ទុកចោល​រយៈពេល​៤​ទៅ​៥​នាទី រួច​លាង​សម្អាត​មាត់ជាមួយ​ទឹក​ធម្មតា​។ ដើម្បី​ទទួលលទ្ធផល​ល្អ អ្នក​អាចអនុវត្ត​បែបនេះ​ឲ្យបាន​ទៀងទាត់ មុន​ចូល​គេង​៕

ព័ត៌មានផ្សេងទៀត