បញ្ហា​កើត​លើ​ស្បែក​មួយចំនួន​មិនអាច​ព្យាបាល​ជា​ តែ​អាច​ទប់ស្កាត់​ដោយ​ប្រើ​វិធី​ធម្មជាតិ​

ដោយ៖ អ៊ុន សុខឡា 11-10-2017 6:35 pm 745

​បញ្ហា​ដែល​កើត​លើ​ស្បែក​មួយចំនួន មិនអាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​រៀងរហូត​បាន​នោះទេ ប៉ុន្តែ​មាន​វិធី​ទប់ស្កាត់ តាមរយៈ​ការប្រើប្រាស់​ឱ​ស​ផ្សំ​ពី​ធម្មជាតិ​ផ្សេងៗ ដូចជា​៖

​មុន ៖ គ្មាន​នរណាម្នាក់​ដែល​មិន​ធ្លាប់​កើតមុន​នោះទេ យ៉ាងហោចណាស់​ក៏​កើត​ម្តង​ក្នុង​មួយជីវិត គឺ​នៅពេលដែល​អ្នក​ពេញវ័យ ដោយសារ​បម្រែបម្រួល​អ័រម៉ុន​ក្នុង​រាងកាយ​។ ដើម្បី​ទប់ស្កាត់​មុខ​កុំឲ្យ​រាលដាល​កាន់តែខ្លាំង អ្នក​អាច​សាកល្បង​យក​សម្បកចេក​បិទ​នៅ​កន្លែង​មាន​បញ្ហា​។ សម្បកចេក​មាន​ផ្ទុក​សារជាតិ lutein ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​កាត់បន្ថយ​ការ​ហើម​និង​រលាក​។

​ស្នាម​ខ្មៅ​ឬ​ប្រផេះ​លើ​ស្បែក​មុខ ៖ ស្នាម​ពណ៌​ខ្មៅ​ឬ​ប្រផេះ​មើល​មិនសូវ​ច្បាស់ កើតឡើង​នៅលើ​ស្បែក អាច​បណ្តាលមកពី​ហ្សែ​ន និង​ការប៉ះពាល់​នឹង​ព្រះអាទិត្យ ឬ​អតុល្យភាព​អ័រម៉ូន​។ បញ្ហា​នេះ​អ្នក​អាច​សាកល្បង​ប្រើ​ទឹក​ក្រូចឆ្មា និង​ម្សៅ​រមៀត​ដើម្បីឲ្យ​វា​ថមថយ​។ យក​ម្សៅ​រមៀត​មួយ​ស្លាបព្រា​បាយ លាយ​បញ្ចូល​គ្នា​ជាមួយ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ​។ បន្ទាប់មក យក​ល្បាយ​នេះ លាប​កន្លែង​ដែលមាន​ស្នាម​អុជ​ខ្មៅ ឬ​បរិវេណ​ដែលមាន​បញ្ហា ទុក​វា​ចោល​លើ​ផ្ទៃមុខ​រយៈពេល​១៥​នាទី ហើយ​លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់​។​

ស្នាម​សង្វា ៖ ស្នាម​សង្វា​មិនមែន​កើតឡើង ចំពោះ​អ្នក​សម្រាលកូន​រួច​នោះទេ តែ​មនុស្ស​ទូទៅ​ក៏​អាចមាន​វា​ដែរ​។ មានតែ​ការកែ​សម្ផស្ស​ប៉ុណ្ណោះ ទើប​អាច​បំបាត់​ស្នាម​នេះ​បាន​។ យ៉ាងណា​ដើម្បី​គ្រប់គ្រង​ស្នាម​សង្វា​នេះ ក៏មាន​វិធីសាស្ត្រ​តាមបែប​ធម្មជាតិ​ដែរ គឺ​អ្នក​អាច​សាកល្បង យក​ស្ក​រលាយ​ជាមួយ​ប្រេង​អាល់​ម៉ុន​និង​ទឹ​កក្រូចឆ្មារ ហើយ​លាប​វា​លើ​ស្បែក​ទុកចោល​រយៈពេល​២​ទៅ​៣​នាទី រួច​លាងជម្រះ​ចេញ​៕

ព័ត៌មានផ្សេងទៀត