អំបិល​និង​ទឹក​ក្តៅឧណ្ណៗ ​ជួយ​កាត់បន្ថយ​​បញ្ហា​ស្រៀវ​ធ្មេញ​

ដោយ៖ អ៊ុន សុខឡា 11-10-2017 6:24 pm 442

​បញ្ហា​ស្រៀវធ្មេញ​តែង​កើតឡើង​នៅពេល​ញ៉ាំ​ទឹ​កក្តៅ ទឹកកក ញ៉ាំ​ស្ករ​គ្រាប់ ឬ​របស់​មាន​រសជាតិ​ផ្អែម​។ បញ្ហា​ស្រៀវធ្មេញ មាន​មូលហេតុ​ជាច្រើន​ផ្សេងគ្នា ដែល​អាចមកពី​ការ​ប៉ះ​ទង្កិច​លើ​ធ្មេញ ដែល​អាច​បំផ្លាញ​គល់​ធ្មេញ ដែល​តម្រូវអោយមាន​វិធីសាស្ត្រ​នានា ដើម្បី​យក​ឬ​សវា​ចេញ ដើម្បី​បន្ថយ​ការឈឺចាប់​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ស្រៀវ​ធ្មេញ ដំបូង​ឡើយ ត្រូវ​ទៅ​ជួប​ពេទ្យធ្មេញ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​របស់​វា​។ បន្ទាប់មក ប្រសិនបើ​វា​ត្រូវបាន​បង្កឡើង​ដោយ​ការ​សឹក​ធ្មេញ ឬ​ដោយសារតែ​អញ្ចាញ អាច​សាកល្បង​ប្រើ អំបិល​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​៖ 

​អ្វីដែល​អ្នក​ត្រូវធ្វើ ៖ យក​អំបិល ១​ភាគ​២​នៃ​ស្លាបព្រា​បាយ ដាក់ចូល​ក្នុង​ទឹក​ក្តៅឧណ្ណៗ​មួយ​កែវ បន្ទាប់មក​ខ្ពុលមាត់​ជាមួយ​ទឹកអំ​បិល​ក្តៅឧណ្ណៗ​នេះ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ឈឺ ស្រៀវ​ធ្មេញ អំឡុងពេល​បញ្ជ្រាបទឹក​អំបិល​ទៅ​សព្វ​កន្លៀត​ធ្មេញ អ្នក​ព្យាយាម​រក្សា​ទឹកអំបិល​នៅក្នុង​មាត់​ឲ្យបាន​រយៈពេល​២​ទៅ​៣​នាទី​។ បន្ទាប់មក​លាង​សម្អាត​មាត់​ជាមួយ​ទឹក​ធម្មតា​។ ធ្វើបែបនេះ​មួយថ្ងៃ​ពីរដង រហូត​ទទួលបាន​លទ្ធផល​ដែល​អ្នក​ពេញចិត្ត​៕

ព័ត៌មានផ្សេងទៀត