៤​វិធី​​ ដើម្បី​ទទួលទាន​អាហារមាន​សុខភាព​ល្អ​

ដោយ៖ អ៊ុន សុខឡា 09-10-2017 7:31 pm 555

​ក្រៅពី​ជ្រើសរើស​ប្រភេទ​អាហារ​ល្អ ដើម្បី​បរិភោគ​ហើយ អ្នក​ត្រូវ​ជ្រើសរើស​វិធី​នៃ​ការ​ចម្អិន​អាហារ ទាំងនោះ ដើម្បី​ទទួលបាន​អាហារ​ប្រចាំថ្ងៃ​ដែលមានគុណប្រយោជន៍សម្រាប់​សុខភាព​​។ នៅក្នុង​នោះ​រួមមាន៖​

​ជ្រើសរើស​វិធីសាស្ត្រ​រៀបចំ​អាហារ​ដែលមាន​សុខភាព​ល្អ ៖ ពេល​អ្នកធ្វើ​ម្ហូប​ដោយ​ខ្លួនឯង អ្នក​គួរ​ជ្រើសរើស​ប្រភេទនៃការចម្អិន​អាហា​រណា ដែល​ប្រើ​ខ្លាញ់ អំបិល និង​ស្ករ​តិច​។ ឧទាហរណ៍  បើ​អ្នក​ចង់​ញ៉ាំ​មាន់ អ្នក​គួរ​ស្ងោរ ឬ​ចំហុយ ជំនួស​ឲ្យ​ការបំពង​ជា​មួយខ្លាញ់​។ ប្រភេទ​នៃ​ការ​ចម្អិន​អាហារ ដែល​គួរ​អនុវត្ត​ផ្សេងទៀត ដូចជា​ការប្រើប្រាស់ microwave ព្រោះ​វា​ប្រើ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក្នុងការ​ចម្អិន ដូច្នេះ​មាន​សារជាតិ​បំប៉ន​តិចតួច​បំផុត ដែល​ត្រូវបាន​បំផ្លាញ​អំឡុងពេល​ដំណើរការ​ចម្អិន​។ ប្រសិនបើ​អ្នក​ពុំមាន​ម៉ាស៊ីន microwaving ទេ អ្នក​គួរ​ព្យាយាម ស្ងោរ អាំង​ឬ​ធ្វើយ៉ាងណា កុំឲ្យ​ប្រើខ្លាញ់​ច្រើនពេក​នៅក្នុង​ការ​ចម្អិន​អាហារ​ប្រភេទ​នេះ​។​

​រៀបចំ​អារ​ហា​រញ៉ាំ​ខ្លួនឯង ៖ បើ​ចង់បាន​អាហារ​មានគុណ​ភាពល្អ និង​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព អ្នក​គួរ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​។ ការរៀបចំ​អាហារ​ដោយ​ខ្លួនឯង គ្រប់​ប្រភេទ​អាហារ​អ្នក​អាច​ជ្រើសរើស​បាន​នូវ​រសជាតិ ដែល​អ្នក​ចង់បាន​។ 

​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​មក​ញ៉ាំ​ប្រភព​ប្រូតេអ៊ីន​ជំនួស ​៖ ញ៉ាំ​សាច់​តិច​មិន​ត្រឹមតែ​អាចជួយ​សន្សំសំចៃ​លុយ​នោះទេ ប៉ុន្តែ​ក៏​ធ្វើឲ្យ​អ្នក​មានសុខភាព​ល្អ​ផងដែ​រ​។ អាហារ​ដែល​អាច​ចូលមក​ជំនួស​សាច់​បាន​មានដូចជា តៅ​ហ៊ូ ស៊ុត និង​គ្រាប់​ធញ្ញជាតិ​។ ក្នុង​មួយ​សប្តាហ៍​ញ៉ាំ​អាហារ​ប្រភព​ប្រូតេអ៊ីន​ជំនួស​នេះ​១​ឬ​២​ថ្ងៃ​។​

​ញ៉ាំ​ទឹក ៖ នៅពេល​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ អ្នក​គួរតែ​កុម្មង់​ទឹក​សុទ្ធ មក​ញ៉ាំ​ជំនួស​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​វិញ ព្រោះ​ល្អ​សម្រាប់​សុខភាព​ជាង​៕
 

ព័ត៌មានផ្សេងទៀត