ក្រៅពី​លេបថ្នាំ វិធី​ទាំងនេះ​​ក៏​អាចជួយ​ស្ត្រី​​កាត់បន្ថយ​ការឈឺចាប់​​ពេល​មក​រដូវ​បានដែរ​

ដោយ៖ អ៊ុន សុខឡា 09-10-2017 7:05 pm 622

​ឈឺក្បាល រមួល​ក្រពើ អារម្មណ៍​ប្រែប្រួល ឆេវឆាវ តែង​កើតឡើង​លើ​ស្ត្រី​អំឡុងពេល​មក​រដូវ​។ នៅ​មានប​ញ្ហ​ផ្សេងៗ​ទៀត ដែល​ធ្វើឲ្យ​ស្ត្រី​ពិបាក​នៅពេលម​ករដូ​វ​ប្រចាំ​ខែម្តងៗ ខុសគ្នា​ត្រង់​ថា​ឈឺ​តិច​ឬ​ឈឺ​ខ្លាំង​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ ជា​មធ្យោបាយ​ជួយ​បំបាត់​ការឈឺចាប់​បាន ក្រៅពី​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​។​

​ធ្វើ​លំ​ហាត់ប្រាណ ៖ ធ្វើ​លំ​ហាត់ប្រាណ​ពិតជា​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​អំឡុងពេល​មក​រដូវ និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​ផងដែរ​។​

​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​ដែលមាន​គុណភាព ៖ អាហារ​ដែល​សម្បូ​រណ៍​ដោយ​ជាតិ​សរសៃ មាន​វត្តមាន​នៅក្នុង​បន្លែ ផ្លែ​ឈឺ វា​អាចជួយ​សម្រាល​ដល់​ការ​កន្ត្រាក់​សាច់ដុំ ហើយ​បន្លែ​បៃតង​ជាច្រើន​ប្រភេទ បាន​ដើរតួ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែរ​។ 

​ប្រើ​ខ្នើយ​កម្តៅ​បំបាត់​ការឈឺចាប់ ៖ សម្រាប់​ស្ត្រី​ប្រហែលជា​ធ្លាប់​ឃើញ ម្តាយ​ឬ​លោកយាយ តែង​ប្រើ​ដប​ដាក់​ទឹ​កក្តៅ យកមក​លុញ​លើ​ពោះ​ឬ​កន្លែង​ឈឺចាប់ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​។ បច្ចុប្បន្ន​មាន​ឧបករណ៍​ទាន់សម័យ គឺ​ខ្នើយ​កម្តៅ​បំបាត់​ការឈឺចាប់ យកមក​ដាក់​នៅ​បរិវេណ​ដែល​ឈឺចាប់ វា​អាចជួយ​បំបាត់​ការឈឺចាប់​ដ៏​អស្ចារ្យ​។ បន្ថែម​លើ​នេះ ងូតទឹ​កក្តៅក៏​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​បានដែរ​។​

ធ្វើខ្លួន​ឲ្យ​រវល់ ៖ មើល​កុន​ដែល​អ្នក​ចូលចិត្ត ជជែក​លេង​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ ឬ​ធ្វើ​អ្វីដែល​អ្នក​ចូលចិត្ត​ជាដើម​៕ 

ព័ត៌មានផ្សេងទៀត