សរសៃសក់​ស្ងួត​​បណ្តាលមកពី​បញ្ហា​អ្វីខ្លះ​ ហើយ​គួរ​ធ្វើ​ដូចម្តេច​​?

ដោយ៖ អ៊ុន សុខឡា 05-10-2017 6:01 pm 496

​សរសៃសក់​ស្ងួត បាន​ក្លាយជា​បញ្ហា​សម្រាប់​មនុស្ស​បច្ចុប្បន្ន ហើយ​បញ្ហា​នេះ​បណ្តាលមកពីរ ការ​កក់សក់ ដោយ ប្រើ​សាប៊ូ​ច្រើនពេក ការប្រើ​ថ្នាំលាបសក់ ប្រើ​ម៉ា​ស៊ី​បាញ់​សម្ងូ​តសក់​ក្នុង​កម្រិត​ក្តៅ​ពេក និង​ការ​ត្រូវ​កម្តៅថ្ងៃ​ព្រះអាទិត្យ​ជាដើម​។ ដូច្នេះ​ខាងក្រោម​នេះ ជា​ដំណោះស្រាយ​ព្យាបាល​សក់​ស្ងួត​៖

​ប្រើប្រាស់សាប៊ូកក់សក់ សាក​សម​ជាមួយ​សរសៃ​សក់ ៖ ដើម្បី​ដោះស្រាយ​ជាមួយ​សរសៃសក់​ស្ងួត ចាំបាច់​ណាស់​ក្នុង​ការជ្រើសរើស​សាប៊ូកក់សក់ ដោយ​ប្រុងប្រយ័ត្ន​។​

ប្រើប្រាស់​ប្រេង​ថែរក្សា​សរសៃសក់ ៖ ដូច​ទៅនឹង​សាប៊ូកក់សក់​ដែរ ដែល​អ្នក​ត្រូវ​ជ្រើសរើស​ប្រេង​ថែរក្សា បំប៉ន​សរសៃសក់​មាន​គុណភាព​ល្អ និង​អាច​ដោះស្រាយ​បញ្ហា​សក់​ស្ងួត​បាន​។ ប្រេង​ថែ​ក្សាស​រសៃ​សក់​នោះ ដាច់ខាត​មិន​ត្រូវមាន​លាយ​ជាតិ​អាល់កុល​និង​ជាតិគីមី​នោះទេ​។ 

​ប្រើប្រាស់​ប្រេង​ក្តៅ ៖ អ្នកជំនាញ​បាន​ណែនាំ​ឲ្យប្រើ​ប្រាស់ប្រេង​ក្តៅ​ញឹកញាប់ លាប​វា​លើ​ស្បែកក្បាល ដើម្បី​កម្ចាត់​សរសៃសក់​ខូច​។ ប្រេង​នោះ​មានដូចជា​ប្រេងដូង ឬ​ប្រេង​អាល់​ម៉ុន​៕

ព័ត៌មានផ្សេងទៀត