តានតឹង​ផ្លូវ​អារម្មណ៍ ​​ជះឥទ្ធិពល​អាក្រក់​​ចំពោះ​ស្បែកដូចម្តេច ?

ដោយ៖ អ៊ុន សុខឡា 02-10-2017 6:16 pm 408

​ភាព​តានតឹង បណ្តាលមកពី​ការគិត​ច្រើន ក្រៅពី​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ហើយ វា​ក៏​ជះឥទ្ធិពល​ដល់​ស្បែក​របស់​អ្នក​ដូចជា​៖

​ស្បែក​ស្រអាប់ ៖ ភាព​តានតឹង​ត្រូវបាន​តារា​មួយចំនួន​ព្យាយាម​បោះ​វា​ចោល ព្រោះតែ​សម្រស់ ស្បែក​ពិតជា​មាន​សារសំខាន់​សម្រាប់​ពួកគេ​។ ដូច្នេះ​អ្នក​ក៏​អាច​ធ្វើបាន​ដូចគ្នា បញ្ហា​ឬ​រឿង​គ្មាន​ប្រយោជន៍ នាំឲ្យ​មានអារម្មណ៍​តានតឹង គួរ​បោះ​វា​ចោល ព្យាយាម​ធ្វើឲ្យ​ខ្លួនឯង​មានអារម្មណ៍​ល្អ ចាប់ពីពេលនេះ​តទៅ​។​

​ធ្វើឲ្យ​ឆាប់​ចាស់ ៖ ទទួលរង​ភាព​តានតឹង​គ្មាន​ភាព​ស្រាកស្រាន្ត នាំឲ្យ​ស្បែក​រង​ការប៉ះពាល់​កាន់តែ​ខ្លាំង នឹង​រុញច្រាន​ឲ្យ​ស្បែក ធ្វើដំណើរ​ទៅរក​ភាព​ចាស់​កាន់តែ​លឿន​។ 

ក្រៅពី​ព្យាយាម​ទម្លាក់ចោល​រឿង​សៅហ្មង​ទាំងឡាយ អ្នក​គួរ​ងាក​មក​ញ៉ាំ​អាហារ បន្លែ​ ផ្លែឈើ​ដែលមាន​គុណប្រយោជន៍ ដល់​សុខភាព​និង​ស្បែក ព្រមទាំង​ឆ្លៀតពេល​សម្រាក​លំហែកាយ​៕  

ព័ត៌មានផ្សេងទៀត