ម៉ាស​ផ្សំ​ពី​ផ្លែ​ត្រសក់​​ជា​អាហារ​បំប៉ន​​ផ្ទៃមុខ​​ឲ្យ​ស្រស់ថ្លា​

ដោយ៖ អ៊ុន សុខឡា 12-09-2017 9:28 am 448

ម៉ាស​បិទមុខ​ផ្សំ​ពី​ផ្លែ​ត្រសក់ ជួយ​សម្អាត​ស្បែក​មុខ​យ៉ាង​មាន​ប្រសិទ្ធភាព​។ តើ​អ្នក​ជឿ​ទេ​ថា ម៉ាស​ត្រសក់ ជួយ​កម្ចាត់​មុន​លើ​ផ្ទៃមុខ និង​ស្នាម​ខ្មៅៗ​ដែល​លេចឡើង​នៅ​លើ​ផ្ទៃមុខ ព្រមទាំង​ធ្វើឲ្យ​ស្បែក​មុខ​ស្រស់ថ្លា​ផងដែរ​។​

​វិធី​ធ្វើ​ម៉ាស​ត្រសក់ ៖

​យក​ត្រស​ក់មួយ​ផ្លែ ចិត​ជា​ចំណិត​ស្តើងៗ ដាក់​វា​ក្នុង​ម៉ាស៊ីន​ក្រឡុក ជាមួយ​ទឹកកក​៥​ទៅ​៦​ដុំ​តូចៗ​។ បន្ទាប់មក​យក​ល្បាយ​ដែល​ក្រឡុក​រួច​ដាក់​ក្នុង​ចាន​មួយ រួច​បន្ថែម​ប្រេង​ជី​អង្កាម​ពី ២ ទៅ​៣​ដំណ​ក់ ហើយ​ប្រើ​ស្លាបព្រា​ច្របល់​ឲ្យ​សព្វ​។​

វិធី​ប្រើ ៖

​លាងមុខ​ឲ្យ​ស្អាត និង​ត្រូវ​ប្រាកដ​ថា​មុខ​របស់​អ្នក​ស្ងួត​ល្អ ហើយ​យក​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ពី​ផ្លែ​ត្រសក់ មក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​១០​ទៅ​១៥​នាទី រួច​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ បន្ទាប់​ពី​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​ហើយ អ្នក​ត្រួវ​លាងមុខ​ជាមួយ​ទឹក​ត្រជាក់​ម្តងទៀត ដើម្បី​បិទ​រន្ធ​ញើស​៕

ព័ត៌មានផ្សេងទៀត