អាហារ​មួយ​ចំនួន​​គួរ​ញ៉ាំ​​នៅ​ពេល​​អ្នក​ធី​ង​ធោង វិលមុខ​

ដោយ៖ អ៊ុន សុខឡា 11-09-2017 2:53 pm 321

​អាការ​វិលមុខ​ដែល​តែង​កើត​ឡើង​នៅ​ពេល​ថ្ងៃ ដោយសារ​អ្នក​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ​។ នេះ​គ្រាន់តែ​ជា​មូលហេតុ​សំខាន់​មួយ ក្នុង​ចំណោម​មូលហេតុ​ផ្សេងទៀត ដែល​បង្ក​ឲ្យមាន​ការវិលមុខ​ប៉ុណ្ណោះ​។ ជាទូទៅ​មនុស្ស​ម្នាក់​គួរ​ញ៉ាំ​អាហារ​បី​ដង​ក្នុង​មួយ​ថ្ងៃ ( ព្រឹក ថ្ងៃ និង​ល្ងាច ) ហើយ​ចន្លោះពេល​អាហារ​នីមួយៗ អ្នកគួ​រញ៉ាំ​អាហារសម្រន់​ពីរឬ​បីដង​បន្ថែមទៀត​។

ការអនុវត្ត​បែបនេះ​នឹង​ធ្វើឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​អ្នក​មាន​ភាពល្អ​ប្រសើរ ព្រោះ​អ្នកនឹង​ញ៉ាំ​តិច​វិញ នៅពេល​អាហារ​តាម​ពេល​នី​មួយៗ​មកដល់​។ ការ​ញ៉ាំ​បែបនេះ មិន​បង្ក​ផលវិបាក​ដល់​ដំណើរការ​រំលាយ​អាហារ​។ អ្នក​ដឹង​ទេ​ថា កាលណា​មាន​ការរំខាន​ដល់​ដំណើរការ​រំលាយ​អាហារ វា​ជា​មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​អាការវិលម​កកើតឡើ​ង​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​គេហទំព័រ​fustany.com​។​

​បន្ទាប់ពី​បាន​ដឹង​មូលហេតុ​ធ្វើឲ្យ​វិលមុ​ខហើយ ឥឡូវនេះ​ងាក​មក​ទទួល​ចំណេះដឹង​បន្ថែម ពាក់ព័ន្ធ​នឹង​អាហារ​ដែល​គួ​រញ៉ាំ​នៅ​ពេល​អ្នក​វិលមុខ​វិញ​ម្តង​។ នៅ​ពេល​អ្នក​ស្រាប់តែ​កើត​អាការ​វិលមុខ​ដូចដែល​បាន​លើកឡើង​ខាងលើ អ្នក​គួរ​បរិភោគ​អាហារសម្រន់​មួយចំនួន ដែល​ងាយ​វេច​ខ្ចប់​តាម​ខ្លួន​ដូចជា​៖

​ផ្លែឈើ ៖ ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ទឹក និង​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ផ្សេងទៀត​ដូចជា ជាតិ​សរសៃ ប៉ូ​តា​ស្យូម និង​វីតាមីន​។ ផ្លែ​ឈើ​ទាំង​នោះ​រួមមាន​ដូចជា ផ្លែ​ចេក ប៉ោ​ម និង​ទំពាំងបាយជូ​ជាដើម​។

គ្រាប់​ធុញ្ញ​ជាតិ ៖ គ្រាប់ស្វាយចន្ទីរ Almonds ជាដើម​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​និង​វីតាមីន​។ ពពួក​គ្រាប់​ធញ្ញជាតិ​ទាំងនេះ គឺជា​អាហារសម្រន់​ដ៏​អស្ចារ្យ គួរ​ញ៉ាំ​នៅ​ពេល​អ្នក​មាន​អារម្មណ៍ ស្រវាំង​ឬ​ធី​ង​ធោង​។  

​បន្លែ ៖ បន្លែ​គឺ​មិនមាន​អ្វី​ល្អប្រសើរ​ជាង​ចំណិត​ត្រសក់ និង​ការ៉ុត​ក៏ដូចជា​បន្លែ​ដទៃទៀត​នោះទេ ដោយ​ពួក​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ប៉ូ​តា​ស្យូម និង​វីតាមីន ដែល​អាច​ជួយ​អ្នក​បាន​ភ្លាមៗ​នៅ​ពេល​អ្នក​វិលមុខ​។​

​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​មាន​ផ្ទុក​ជាតិ​ផ្អែម​ពី​ធម្មជាតិ និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​ច្រើន​មុខ​ផង​ដែរ​។ ទឹក​ឃ្មុំ​ក៏​ត្រូវបាន​យក​មក​ញ៉ាំ ដើម្បី​ជួយ​កម្ចាត់​អាការ​វិលមុខ និង​ជួយ​បង្កើន​ជាតិ​ស្ក​នៅក្នុងឈាម​។​

​ស្ក​រគ្រាប់ ៖ ជ្រើសរើស​ស្ក​រគ្រាប់​ដែល​អ្នក​ចូលចិត្ត ឬ​ក៏សូកូឡា ដាក់​វា​តាម​ខ្លួន ទុក​ញ៉ាំ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​វិលមុខ​តិច​តូច​។​

​ប៉ុន្តែ​ប្រសិន​ការ​វិលមុខ ធី​ងធោង​កើត​មាន​រយៈពេល​យូរ លោកអ្នក​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ​យោបល់​៕

ព័ត៌មានផ្សេងទៀត