ផ្លែ​ឈើ​ដែល​ល្អ​ចំពោះ​អ្នក​មាន​ជម្ងឺ​បេះដូង​

ដោយ៖ Vayofm Teams 11-09-2017 9:22 am 873

​អ្នក​ដែល​មាន​ជម្ងឺ​បេះដូង ត្រូវ​តែ​គិត​ពី​របប​អាហារ​អោយបាន​ត្រឹមត្រូវ មិនត្រូវញុំាប្រៃពេក ផ្អែមពេកក៏មិនបាន ជាពិសេសអាហារដែលមានជាតិខ្លាញ់ច្រើន បើ​មិន​ដូច្នេះ​ទេ ជម្ងឺ​របស់​អ្នក​និង​កាន់តែ​ធ្ងន់ធ្ងរ​។​

​ក្នុង​នោះ​ផង​ដែរ វេជ្ជបណ្ឌិត Bahram Arjimandi មក​ពី​សាកលវិទ្យាល័យ Florida State University​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា​៖ ការ​ទទួលទាន​ផ្លែ​ប៉ោ​ម មួយថ្ងៃ​១​ផ្លែ និង​ជួយ​អោយ ជម្ងឺ​បេះដូង​របស់​យើង កាន់តែ​ធូរស្រាល បាន​មួយកំរិត​ទៀត​។​

លោក​បាន​បន្ថែមទៀតថា​៖ ការ​ទទួលទាន​ផ្លែ​ប៉ោ​ម អាច​ជួយ​កាត់បន្ថយ កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ទប់ស្កាត់​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម ខួរក្បាលផងដែរ មិនត្រឹមតែប៉ុណ្ណោះ អ្នកជម្ងឺបេះដូង គួរញុំាទឹកអោយបានច្រើន និងធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ មួយថ្ងៃ 15នាទី ដើម្បីសុខភាពល្អ៕

​ដោយ​៖ ជួប វត្ដី​

 

ព័ត៌មានផ្សេងទៀត