តោះ ! ថែរក្សា​​ផ្ទៃមុខ​​ជាមួយ​​ម៉ាស​​ផ្សំ​ពី​​ស៊ុត​និង​​ទឹកឃ្មុំ​

ដោយ៖ អ៊ុន សុខឡា 10-09-2017 1:50 pm 563

​ស៊ុត​និង​ជាពិសេស​ផ្នែក​ស​នៃ​ស៊ុត ត្រូវបាន​គេ​ដឹង​ថា​គឺជា​គ្រឿងផ្សំ​មួយ​ល្អ​បំផុត សម្រាប់​កម្ចាត់​មុន លើ​ផ្ទៃមុខ និង​ជួយ​រក្សា​ស្បែក​មុខ​ឲ្យ​រលោង​តាម​បែប​ធម្មជាតិ​។ ប៉ុន្តែ​ដើម្បី​កាន់តែ​មាន​ប្រសិទ្ធភាព ត្រូវ​ប្រើប្រាស់​រូបមន្ត​ផ្សំ​ពី​ធម្មជាតិ​មួយ​ទៀត គឺ​ទឹកឃ្មុំ​។ ដើម្បី​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ផ្ទៃមុខ ដំបូង​យើង​ត្រូវ​លាយ​ផ្នែក​ស​នៃ​ស៊ុត ជាមួយ​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា បន្ទាប់​ពី​ច្រប​ល់វា​ចូលគ្នា​សព្វ​ហើយ យក​ល្បាយ​នេះ​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​៣០​នាទី រួច​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​ជា​ការ​ស្រេច​៕

ព័ត៌មានផ្សេងទៀត