មធ្យោបាយ​ងាយៗ​មួយ​ចំនួន​ជួយ​កាត់បន្ថយ​​កាឡូរី​រាល់ថ្ងៃ​

ដោយ៖ អ៊ុន សុខឡា 07-09-2017 6:45 pm 450

​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ពល​យប់ ៖ គួរ​កាត់បន្ថយ​ទំនោ​រញ៉ាំ​អាហារ​ពេល​យប់​ចាប់ពី​ពេលនេះ​តទៅ​។ ត្រូវ​បិទទ្វារ​ផ្ទះបាយ​នៅ​ត្រឹម​ម៉ោង​៨​យប់ ឬ​បន្ទាប់​ពី​អ្នក​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​។​

ញ៉ាំ​អាហារ​ចម្អិន​ដោយ​ខ្លួនឯង ៖ ចំណុច​នេះ​ប្រហែលជា​ពិបាក​បន្តិច ពី​ព្រោះ​អ្នក​ចាំបាច់​ត្រូវ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​។  ប៉ុន្តែ​ការ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ទិញ​ពី​ខាងក្រៅ គឺជា​វិធី​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការកាត់បន្ថយ​ការ​ឡូរី ក៏ដូចជា​ជាតិ​ស្ក​ជាដើម ពីព្រោះ​យើង​អាច​រៀបចំ រសជាតិ​អាហារ​ទៅតាម​ការចង់បាន​របស់​យើង​។​

​ញ៉ាំ​បន្លែ​មុន​ញ៉ាំ​សាច់ ៖ មិន​ថា​អ្នក​ញ៉ាំ​អាហារ​នៅក្នុង​ផ្ទះ​ឬ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​នោះ​ទេ គឺ​ពេល​ចាប់ផ្តើម​ញ៉ាំ ដំបូង​អ្នក​ត្រូវ​ញ៉ាំ​បន្លែ​សិន ដើម្បី​ឲ្យ​បន្លែ​ចូលទៅ​បំពេញ​ក្រពះ​របស់​អ្នក​។ ការអនុវត្ត​បែបនេះ ជួយ​កាត់បន្ថយ​កាឡូរី​យ៉ាងច្រើន​។

​មិនគួរ​កុម្មង់​អាហារ​ច្រើនពេក ៖ មិនគួរកុម្មង់​អាហារ​ឬ​ភេសជ្ជ​ច្រើន​ដាក់​លើ​តុនោះទេ ព្រោះនឹង​ធ្វើឲ្យ​អ្នក​ចង់​តែ​ញ៉ាំ​រហូត​ភ្លេចខ្លួន ដែល​ជា​ហេតុ​ធ្វើឲ្យ​កា​ឡូរី​កើនឡើង​កាន់តែច្រើ​ន​៕

ព័ត៌មានផ្សេងទៀត