មធ្យោបាយ​​ងាយៗ​មួយចំនួន​​ជួយ​ជំរុញ​​ដល់​ការ​​សម្រក​ទម្ងន់​

ដោយ៖ អ៊ុន សុខឡា 06-09-2017 6:25 pm 593

​ថតរូប​ខ្លួនឯង​ឬ selfies ៖ ការថតរូប​ខ្លួនឯង គឺជា​មធ្យោបាយ​មួយ​ជួយ​តាមដាន​គីឡូ​ខ្លួនឯង​។ យោងតាម​ការសិក្សា​បង្ហា​ញ​ថា នារី​ធាត់ៗ ដែល​ថតរូប​ខ្លួនឯង បង្ហាញ​ពី​ចង្កេះ​និង​ត្រគៀក បាន​ជំរុញ​ឲ្យ​ពួកគេ​កាន់តែ​ចង់​សម្រក​ទម្ងន់ ព្រោះ​អ្នកនឹង​បានដឹង​ពី​ចន្លោះ​ខ្វះខាត​ខ្លួនឯង​ច្បាស់ ហើយ​ប្រាកដជា​ព្យាយាម​បំពេញ​ចំណុច​ខ្វះខាត​នោះ ដើម្បី​ទទួលបាន​គីឡូ​ដ៏​សាក​សម​។

​ញ៉ាំ​ទឹក​មុន​អាហារ​ប្រចាំថ្ងៃ​៣​ពេល ៖ ការស្រាវជ្រាវ​មួយ ដែល​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Obesity បានបង្ហាញ​ថា ការ​ញ៉ាំ​ទឹក​មួយ​កែវ​មុនពេល​ញ៉ាំ​អាហារ នឹង​ធ្វើឲ្យ​អ្នកញាំ​អាហារ​តិច​ជាង​មុន​។ ក្នុង​ការស្រាវជ្រាវ​ឲ្យដឹង​ទៀតថា អ្នក​ដែល​ញ៉ាំ​ទឹក ៥០០​មី​លី​លីត្រ ក្នុង​រយៈពេល​៣០ នាទី​មុន​ញ៉ាំ​អាហារ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ល្អប្រសើរ​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ទឹក​។

ញ៉ាំ​សាច់​តិច ៖ ជំនួស​ដោយ​ការ​ញ៉ាំ​សាច់ មក​ញ៉ាំ​បន្លែ និង​តៅហ៊ូ​វិញ ដើម្បី​កាត់បន្ថយ​កា​ឡូរី​។ ការ​ញ៉ាំ​អាហា​របួស​ក៏​ជា​មធ្យោបាយ​ជួយ​សម្រក​ទម្ងន់​ផងដែរ​។ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​ត្រូវ​កាត់​ផ្តាច់​មិន​ញ៉ាំ​សាច់​ទាំងស្រុង​នោះ​ទេ​។

គេង​ឲ្យបាន​គ្រប់គ្រាន់ ៖ កុំ​បង្អត់​ដំណេក​ខ្លួនឯង​អី ។ ការ​គេង​គ្រប់គ្រាន់​ក្រៅ​ពី​ជួយ​រក្សា​សម្រស់​ឲ្យ​ក្មេ​ងជាង​វ័យ​ហើយ ក៏​ជួយ​ក្នុងការ​សម្រក​ទម្ងន់​ផងដែរ​។ ការ​គេង​មិន​គ្រប់គ្រាន់​ហាក់ដូចជា​មិនសូវ​ទទួលបាន​ជោគជ័យ​ក្នុងការ​សម្រក​ទម្ងន់​នោះ​ទេ​៕

ព័ត៌មានផ្សេងទៀត