ផលប្រយោជន៍​សំខាន់ៗ​របស់​មើម​រមៀត​

ដោយ៖ Vayofm Teams 06-09-2017 10:49 am 689

​មើម​រមៀត​ពុំ​ត្រឹម​មាន​ប្រយោជន៍​ជួយ​ផ្សះ​សម្លាក​ប៉ុណ្ណោះ​ទេ តែ​នៅ​នាំ​មក​ឥទ្ធិពល មាន​ប្រយោជន៍​ផ្សេងៗ​ទៀត ចំពោះ​សុខភាព​មនុស្ស។​​ដើម្បី​ឱ្យ​រមៀត​ពង្រីក​អស់​ឥទ្ធិពល ។​

​ព្យាបាល​ជំងឺ​រលាក​សន្លាក់​

​មើម​រមៀត​មាន​ឥទ្ធិពល​ បន្ថយ​ឈឺចាប់​បង្ កឡើង​ដោយ​ជំងឺ​រលាក​សន្លាក់​។​វិធី​ធ្វើ​សាមញ្ញ​បំផុត ដាំ​កម្តៅ​ទឹកដោះគោ​មួយ​កែវ​កុំ​ឱ្យ​ពុះ ដាក់​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​ចូល​កូរ​ឱ្យ​សព្វ​។១​ថ្ងៃ​ផឹក​៣​ដង​អ្នកនឹង​ឃើញ​ ប្រសិទ្ធភាព​គួរឱ្យភ្ញាក់ផ្អើល។​

​ពេល​ជួប​បញ្ហា​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​

​ការស្រាវជ្រាវ​បាន​បង្ហាញថា រមៀត​អាច​រំញោច​រំលាយ​អាហារ​ និង​រំដោះ​ចេញ​ពពួក​អង់​ហ្ស៊ី​ម​រំលាយ​អាហារ បំផ្លាញ​បំបែក​សម្ព័ន្ធ​កាបោន​អ៊ី​ដ្រាត និង​សារជាតិ​ខ្លាញ់។អាស្រ័យ​ហេតុនេះ​ ក្នុង​ករណី​ត្រូវ​ឈឺពោះ ផឹក​តែ​រមៀត​មួយ​កែវ​ នឹង​ជួយ​ជា​ប្រយោជន៍​ឱ្យ​អ្នក​យ៉ាងច្រើន ។​

​បង្ការ​ជំងឺ​បេះដូង​

​អ្នក​អាច​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​ គ្រោះថ្នាក់​ក្នុង​ឈាម ​និង​មាន​លទ្ធភា​ព​ប្រឆាំង​ តប​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ ដោយ​មើម​រមៀត ​បន្ថយ​បាន​គ្រោះថ្នាក់​មហារីក ៕

ដោយ៖ ជួប វត្ដី

ព័ត៌មានផ្សេងទៀត