មូលហេតុ​មួយចំនួន​ដែលនារីៗ​​គួរប្រើ​ស្ព្រៃ​យ៍​បាញ់មុខ​

ដោយ៖ អ៊ុន សុខឡា 31-08-2017 2:25 pm 398

​ស្ព្រៃ​យ៍​បាញ់​មុខ​បង្កើន​ការ​ស្រូប​ចូល​របស់​ស្បែក ៖ មុន​លាប​ផលិតផល​ថែរក្សា​ផ្ទៃមុខ អ្នក​គួរប្រើ​ស្ព្រៃ​យ៍​បាញ់មុខ​បន្ថែមសំណើម​លើ​ផ្ទៃមុខ​ជាមុនសិន ព្រោះ​វា​នឹង​ជួយ​ឲ្យ​ស្បែក​រលោង​និង​ស្រស់ថ្លា​។​

​ប្រើ​ស្ព្រៃ​យ៍​បាញ់មុខ​ជាមួ​យផលិត​ផល​តុបតែង​មុខ ៖ តើ​អ្នក​បាន​ផាត់មុខ​រួចហើយ​មែន​ទេ​? ប្រសិនបើ​ហើយ​អាច​ប្រើ​ស្ព្រៃ​យ៍​បាញ់មុខ ពីលើ​បន្ថែម ព្រោះ​វា​នឹង​ធ្វើឲ្យ​ផ្ទៃ​មុខ​អ្នកកាន់តែស្រ​ស់​ផូ​ផង់​។​

​ប្រើ​ស្ព្រៃ​យ៍​បាញ់មុខ​ដើម្បី​ការពារ​ស្បែក ៖ មុនពេល​ចេញ​ទៅ​ញ៉ាំ​អហារ​ថ្ងៃត្រង់​នៅ​ខាងក្រៅ អ្នក​គួរប្រើ​ស្ព្រៃ​យ៍​បាញ់មុខ បាញ់លើ​ផ្ទៃមុខ​របស់​អ្នក​សិន ហើយ​នៅពេល​ត្រឡប់​មក​ដល់​កន្លែង​ធ្វើកា​រ​វិញ គួរ​បាញ់​វា​ម្តងទៀត ព្រោះ​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ត្រជាក់ និង​ជា​ផ្នែក​មួយ​ជួយ​ការពារ​ស្បែក​មិន​ឲ្យ​ខូច​ផងដែរ​៕

ព័ត៌មានផ្សេងទៀត