៥​យ៉ាង​​គួរ​អនុវត្ត​ពេល​ព្រឹក​​ដើម្បី​ឲ្យ​អារម្មណ៍​​ស្រស់ថ្លា​​ពេញ​មួយ​ថ្ងៃ​

ដោយ៖ អ៊ុន សុខឡា 13-08-2017 8:34 am 579

​កុំ​ប្រញាប់​ឆែក​អ៊ីមែល​៖ ដើម្បី​កុំឲ្យ​មាន​អារម្មណ៍តាន​តឹងទាំង​ព្រឹក មិនគួរ​ប្រញាប់​ឆែក​អ៊ីមែល​មុន​ចូល​បំពេញការងារ នៅ​ក្នុង​ការរិយាល័យ​នោះ​ទេ​។​

​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​គុណប្រយោជន៍​៖ ទោះបី​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​រៀងរាល់​ព្រឹក​ក៏ដោយ ប៉ុន្តែ​លោក​អ្នកគួរ​ញ៉ាំ​អាហារ​ដែល​មាន​រសជា​តិ​ឆ្ងាញ់ និង​អាហារ​បំប៉ន​ខ្លះ​នៅ​ពេល​ព្រឹក នឹង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ល្អ​ផង​ដែ​រ​។​

​អាន​ដំណឹង​ឬ​ព័ត៌មាន​៖ ការធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ត្រៀមខ្លួន​បានល្អ សម្រាប់​ការងារ​ថ្ងៃនេះ និង​ជួយ បង្កើន​ចំណេះដឹង ផ្តល់​គំនិតល្អៗ​ដល់​លោកអ្នក​។​

​តាំង​សម្មាធិ ៖ គួរ​ឆ្លៀតពេល​ដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់​រយៈពេល​ខ្លី តាមរយៈ​ការ​តាំងសម្មាធិ ឬ​លោកអ្នក​អាច​ស្តាប់​ចម្រៀង​នៅ​ពេល​ព្រឹក មុនពេល​ចេញដំណើរ​ទៅ​កន្លែងធ្វើការ​។​

​បង្កើត​តារាង​ការងារ​ផ្ទាល់​ខ្លួន ៖ ការបង្កើត​តារាង​ការងារ​ប្រចាំថ្ងៃ គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​អ្នក​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ ដែល​អាច​ធ្វើឲ្យ​អ្នក​ទទួលបាន​ជោគជ័យ នៅក្នុង​ការបំពេញ​ការងា​រ​។ ដូច្នេះ​មិន​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​អស់សង្ឃឹ​ម មិន​សប្បាយចិត្ត​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត