ផ្លែឈើ​មួយ​ចំនួន​​ដែល​ជួយ​ដុត​​កាឡូរី​

ដោយ៖ អ៊ុន សុខឡា 11-08-2017 5:13 pm 518

​ផ្លែ​ប៉ោម ៖ ប៉ោម​ជា​ផ្លែ​ឈើ​​សម្បូ​រណ៍ជាតិ​ទឹក​និង​សរសៃ ហើយ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​នឹង​ធ្វើឲ្យ​រាងកា​យរបស់​យើង​ចំណាយ​កាឡូរី​កាន់តែច្រើន ដើម្បី​រំលាយ​ជាតិ​សរសៃ​។ ដូច្នេះ​បើ​ចង់​កាត់បន្ថយ​កាឡូរី​ក្នុង​រាងកាយ គួរ​ញ៉ាំ​ប៉ោម​មួយថ្ងៃ​១​ផ្លែ​។​

​ក្រូចថ្លុង ៖ ក្រូចថ្លុង​មាន​ផ្ទុក​ជាតិ​ទឹក​ចំនួន​៩២​ភាគរយ ច្រើន​ជាង​ផ្លែឈើ​ដទៃទៀត ដែល​វា​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។​

​បន្លែ​ស្លឹក​ពណ៌​បៃតង ៖ បន្លែ​ស្លឹក​ពណ៌​បៃតង​ដែល​មាន​ដូចជា​ស្លឹក​ខាត់ណា​ជាដើម ជា​បន្លែ​មាន​ជាតិ​សរសៃ​។ ញ៉ាំ​បន្លែ​បៃតង​នឹង​ជួយ​ដុត​កា​ឡូរី ពីព្រោះ​រាងកាយ​នឹង​ប្រើប្រាស់​កាឡូរី​ច្រើន ដើម្បី​រំលាយ​ជាតិ​សរសៃ​នេះ​។​

​ឪឡឹក ៖ ផ្លែ​ឪឡឹក​សម្បូ​រណ៍​ដោយ​ជាតិ​ទឹក​និង​ជាព​ពួក​ផ្លែឈើ​ដែល​មាន​សរសៃ​ផងដែរ​។​

​សណ្តែក​ខ្មៅ ៖ សណ្តែកខ្មៅ​នេះ​ដ្បិត​មាឌ​ល្អិត​ប៉ុន្តែ​មាន​ជាតិ​សរសៃ​ច្រើន​៕

ព័ត៌មានផ្សេងទៀត