បត់ជើង​តូច​​ប៉ុន្មាន​ដង​​មួយថ្ងៃ​​ទើប​ល្អ​?

ដោយ៖ អ៊ុន សុខឡា 10-08-2017 1:43 pm 700

​តម្រង​នោម ជា​កន្លែង​សម្រាប់​ច្រោះ​សារជាតិ​ពុល​ចេញពី​រាងកាយ រួច​បំ​លែង​ទៅ​ជាជាតិ urea ដែល​ជាតិ urea នេះ ធ្វើដំណើរ​ចេញពី​តម្រងនោម​តាមរយៈ​បំពង់​បង្ហួរនោម ទៅ​ស្តុក​ទុក​ក្នុង​ប្លោកនោម​។ និយាយ​ពី​ប្លោកនោម អាច​ស្តុក​ទឹកនោម​បាន​ពី ២ ទៅ ៥ ម៉ោង ប៉ុន្តែ​យ៉ាងណា​ក៏ដោយ បើ​មាន​អារម្មណ៍​ថា​ចង់​បត់ជើង​តូច​ហើយ មិន​ត្រូវ​បង្អក់​ទាល់តែ​ឈឺ​ខ្លាំង​ទើប​ទៅ​នោះ​ទេ គួរ​ប្រញាប់​ទៅ​បត់ជើងតូច​ភ្លាមៗ​។

​ជា​ធម្មតា​សម្រាប់​បុរស​និង​ស្ត្រី​ដែល​មាន​សុខភាព​ល្អ បត់ជើង​តូច​ពី ៦ ទៅ ៧ ដង​ក្នុង​មួយថ្ងៃ ហើយ​យ៉ាងច្រើន​ម្តង​នៅ​ពេលយប់​។ ចំនួន​ដង​នៃ​ការ​បត់ជើងតូច អ​ស្រ័យ​លើ​បែបបទ​នៃ​ការរស់នៅ​របស់​មនុស្ស​ម្នាក់ៗ ដូច​ជា​ការ​ញ៉ាំ​ទឹក រួម​ទាំង​សុខភាព​របស់​យើង​ផង​ដែរ​។ អ្នក​ខ្លះ​អាច​បត់ជើងតូច​តិចជាង​៤​ដង អ្នកខ្លះ​ទៀត​ត្រូវការ​បត់ជើងតូច​លើសពី​១០​ដង​ក្នុង​មួយថ្ងៃ​។ យ៉ាងណាក៏ដោយ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ផ្លាស់ប្តូរ​ចំនួន​ដង​នៃ​ការ​បត់ជើងតូច និង​ប្រភេទ​ពណ៌​នៃ​ទឹកនោម ក៏​ដូច​ជា​សញ្ញា​ផ្សេងៗ ដូច​ជា​ការឈឺចាប់​អំឡុង​ពេល​កំពុង​បត់ជើងតូច​ជាដើម ដែល​អាច​បង្ហាញ​ពី​បញ្ហា​អ្វីមួយ​ហើយ​៕

ព័ត៌មានផ្សេងទៀត