ទឹក​ម្ចាស់​ល្អ​ចំពោះ​សុខភាព​

ដោយ៖ Vayofm Teams 10-08-2017 10:10 am 807

​ម្នាស់​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង ដែល​មាន​រស់ជាតិ​ជូរ​អែម ហើយ​មាន​អត្ថប្រយោជន៏​យ៉ាងច្រើន​ចំពោះ​សុខភាព​។​ដោយសារ​តែ​ទឹក​មា្ន​ស់​មាន​ផ្ទុក​នូវ​សារជាតិ bromelain  ដែល​ជា​អង់ស៊ីម​ម្យ៉ាង​ជួយ​ក្នុង​ការប្រឆាំង​នឹង ការ​រលាក​។

វា​មាន​ប្រសិទ្ធភាព​ក្នុង​ការសម្លាប់​បាក់តេរី និង​ប្រឆាំង​នឹង​ការបង្ក​រោគ ជួយ​ធ្វើឲ្យ​អង់ស៊ីម​សំខាន់​នៅក្នុង​រាងកាយ ធ្វើកា​រលៃ​តម្រូវ​កត្តា​មេតាបូលីស និង​កម្លាំង​។​
 
​ទឹក​ម្នាស់​ក៏មាន​ផ្ទុក​ផងដែរ​នូវ កម្រិត​ដ៏​ខ្ពស់​នៃ manganese ដែល​ជា​សារជាតិ​រ៉ែ ដែល​ជួយ​យ៉ាងខ្លាំង​ក្នុង​ការធ្វើឲ្យ​ជាលិកា​សន្ធាន និង​ឆ្អឹង​មាន​សុខភាព​ល្អ បឺត​ស្រូប​ជាតិ​កាល់ស្យូម​, បម្លែង​កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់ និង​បង្កើន​ដំណើរការ​សសៃប្រសាទ​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត