វិធីសាស្ត្រ​មួយចំនួន​​ដើម្បី​រក្សា​ទម្ងន់​​ឲ្យនៅ​ថេរ​

ដោយ៖ អ៊ុន សុខឡា 09-08-2017 5:44 pm 527

​ការឡើង​ទម្ងន់​និង​ធាត់ គឺជា​បញ្ហា​ទូទៅ​ដែល​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ជួបប្រទះ​។ ដូច្នេះ​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ចាំបាច់​ត្រូវ​រក្សា​ទម្ងន់ ជា​ពិសេស​នារីៗ​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា កុំឲ្យ​ទម្ងន់​ដែល​ខំ​សម្រ​កបែរ​កើនឡើង​ជា​ថ្មី​ទៀត​។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​មួយចំនួន ដើម្បី​រក្សា​ទម្ងន់ ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​កំពុង​ពេញចិត្ត​នឹង​គីឡូ​របស់ខ្លួន​៖

​ហាត់ប្រាណ​ទៀងទាត់ ៖ មធ្យោបាយ​មួយ​ក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដើម្បី​រក្សា​ទម្ងន់​ឲ្យនៅ​ដដែល គឺ​ត្រូវ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ ដែល​ក្នុង​មួយ​ថ្ងៃ​គួរ​ចំណាយពេល​៣០​នាទី ដើម្បី​ហាត់ប្រាណ ដូចជា​ការដើរ រត់ ការ​ជិះ​កង់​ជាដើម ដើម្បី​ដុត​ជាតិ​ខ្លាញ់​ដែល​លើស ហើយ​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ហាត់ប្រាណ​គឺ​ពេល​ព្រឹក​។​

ចៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​បរិមាណ​កាឡូរី​ខ្ពស់​៖ គួរ​ត្រួត​ព​និត្យ​បរិមាណ​កាឡូរី​ក្នុង​អាហារ​ជាប្រចាំ ។ ជាទូទៅ​ការ​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់​នឹង​ធ្វើឲ្យ​ទម្ងន់​កើនឡើង​។ ដូច្នេះ​គួរ​ចៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ និង​ជាតិ​ខ្លាញ់​ខ្ពស់ ព្រោះ​ធ្វើឲ្យ​ទម្ងន់​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

ឆែក​គីឡូ​ជាប្រចាំ​៖ ជា​រៀងរាល់​ព្រឹក​ត្រូវ​ត្រួតពិនិត្យ​ទម្ងន់​ខ្លួនឯង ដើម្បី​ដឹង​ថា​តើ​ទម្ងន់​នៅ​ថេរ ឡើង​ឬ​ស្រ​ក​។ ជាទូទៅ​អ្នក​ដែល​ត្រួត​ព​និត្យ​ទម្ងន់​បាន​ទៀង​ទាត់ តែង​ទទួល​ភាពជោគជ័យ​ក្នុង​ការរក្សា​ទម្ងន់​៕


ព័ត៌មានផ្សេងទៀត