របៀប​កក់សក់​តាមបែប​ធម្មជាតិ​ ដែល​មិត្ដ​នារី​គួរ​តែដឹង​

ដោយ៖ Vayofm Teams 09-08-2017 8:28 am 572

​ប្រិយមិត្ត​ជាទី​មេត្រី សក់​គឹជា​ផ្នែក​មួយ នៃ​សារពាង្គកាយ​យើង​គ្រប់គ្នា​។ ដូច្នេះ​យើង​គួរ​គប្បី ជ្រើសរើស​វិធី​កក់សក់​យ៉ាងណា​? អោយ​សក់​កាន់តែ​មាន ផាសុខភាព​? ខាងក្រោម​នេះ​ជា​វិធី​កក់សក់​ងាយៗ ដែល​យើង​គួរ​អនុវត្ត​។​

•​    ​សូម​យក​ទឹក​ក្ដៅ​ឧណ្ហៗ​ ចាក់​លើ​សរសៃសក់​ឱ្យ​ជោក ព្រោះថា​ទឹក​ក្ដៅ​ឧណ្ហៗ​ នឹង​ជួយ​ឱ្យ​ឈាមមាន​លំហូរ​ចុះឡើង​បានល្អ ធ្វើឱ្យ​មាន​អារម្មណ៍​ធូរស្បើយ​។

•​    ​ចាក់​សាប៊ូកក់សក់់​លើ​បាតដៃ​ ញី​ឱ្យ​សាច់​សាប៊ូ​រាយប៉ាយ​ពេញ​ដៃ ហើយ​យក​បាតដៃ​ក​ក់ញី​សក់​ ពី​ផ្នែក​ខាងលើ​បំផុត ដោយ ប្រើ​ម្រាមដៃ​ញី​សាប៊ូកក់សក់​ ឱ្យ​សព្វ​ស្បែកក្បាល និង​សរសៃសក់​។

•​    ​សម្អាត​សក់​ដោយ​ញី​ថ្នមៗ​ឱ្យ​សព្វ​ស្បែកក្បាល តែ​កុំ​អេះ ឬ​ញី​ខ្លាំងពេក ព្រោះ​អាច​ធ្វើឱ្យ​ស្បែក​ក្បាល​រលាត់​។

•​    ​ទីបំផុត​សូម​លាង​ពពុះ​សាប៊ូ​ ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ ​រហូត​ទាល់តែ​ស្អាត ហើយ​លើក​កញ្ចុំ​សក់​ ទៅ​ក្រោយ​ដើម្បី​កុំឱ្យ​ជំពាក់​គ្នា​។ប្រសិន​បើ​លោក​អ្នក​មាន​ក្រែម​ ដើម្បី​បន្ទន់​សក់ លោកអ្នក​ចាំបាច់​ត្រូវ​អនុវត្ដ​ តាម​វិធី​ខាងលើ​នេះ​ដែរ ទើប​សរសៃសក់​អាច ជ្រាប​ជាតិ​ក្រែម​បានល្អ​។​

1. សក់​ធម្មតា ៖ ចំពោះ​មនុស្ស​ដែល​មាន​សរសៃសក់​ធម្ម​តា ការថែទាំ​គ្មានអ្វី​ពិបាក​នោះទេ​ដោយ​គ្រាន់តែ​កក់សក់​ពីរ ឬ​បី​ថ្ងៃ​ម្ដង​ជា​ការ​ស្រេច​ទៅហើយ​។​

2. សក់​បែក​ប្រេង ឬ​សក់​រអិល ៖ នៅពេល​ដែល​ស្ទាប​ទៅ​មាន​ភាព​រអិល​ជាប់ដៃ លោកអ្នក​ចាំបាច់​ត្រូវ​កក់សក់​។ព្រោះ សក់​រអិល​ងាយ​ជាប់​ធូលី ​ធ្វើឱ្យ​សក់​កខ្វក់ និង​ពុក​ជើង ឬ​ស​សក់​។​

3. សក់​ស្ងួត ៖ សក់​ប្រភេទ​នេះ​ងាយ​បែកបាក់ ពេល​នៅ​ក្រោម​កម្ដៅថ្ងៃ​ចាំបាច់​ត្រូវ​ពាក់មួក​ដើម្បី​កុំឱ្យ​សក់​រឹតតែ​ស្ងួត​។បើ សិន​ជា​អាច គួរ​កក់សក់​មួយ​សប្ដាហ៍​ម្ដង​៕

ដោយ៖ ជួប វត្ដី

ព័ត៌មានផ្សេងទៀត