អ្នក​ស្គមៗ​​ចង់​ឡើង​គីឡូ​​គួរ​សាកល្បង​​អនុវត្ត​ចំណុច​នេះ​​!

ដោយ៖ អ៊ុន សុខឡា 08-08-2017 6:03 pm 625

​មនុស្ស​មួយចំនួន​ចង់​ស្គម​និង​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយចំនួន​ស្គម​ខ្លាំង និង​កំពុង​រក​វិធី​ធ្វើ​យ៉ាងណា​ដើម្បី​ឡើង​ទម្ងន់​។ ខាងក្រោម​នេះ​ជា​មធ្យោបាយ​មួយចំនួន​ សាកសមសម្រាប់​អ្នក​ស្គម​ហើយ​ចង់​ឡើង​សាច់​៖

​ញ៉ាំ​ឲ្យបាន​ញឹកញាប់​៖ ក្រៅពី​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ លោក​អ្នកគួ​រញ៉ាំ​បន្ថែម​ទៀត​នៅ​ចន្លោះពេល ៤ ម៉ោង​ម្តង  ដើម្បី​ថែរក្សា​សារធាតុចិញ្ចឹម និង​ថាមពល​ក្នុង​រាងកាយ​។​

​ញ៉ាំ​អាហារ​ច្រើន​មុខ​ក្នុង​​ពេលតែមួយ​៖ ​គួរ​ញ៉ាំ​អាហារ ៣​ក្រុម​ក្នុង​ពេល​តែមួយ មានដូចជា អាហារ​ថាមពល អាហារ​ការពារ និង​អាហារ​សាងសង់​។

ញ៉ាំ​អាហារ​មុន​ចូល​គេង​៖ ជ្រើសរើស​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ញ៉ាំ​មុនពេល​ចូល​គេង នឹង​ផ្តល់​ថាមពល​គ្រប់គ្រាន់​ដល់​រាងកាយ​៕

ព័ត៌មានផ្សេងទៀត