អត្ថប្រយោជន៍​​ដែលទទួលបានពី​ការបរិភោគ​ស៊ុត​​ពេលព្រឹក​

ដោយ៖ អ៊ុន សុខឡា 04-08-2017 4:51 pm 652

​ស៊ុតមាន​តម្លៃថោក ងាយរ​ក​និង​ងាយស្រួល​ចម្អិន ដោយ​គ្រាន់​ចំណាយ​ពេល​ពី​២​ទៅ​៣​នាទី ក៏​អាច​ចម្អិន​ស៊ុត​បាន​ញ៉ាំ​។ ស៊ុតមាន​អត្ថប្រយោជន៍​ជាច្រើន​។ ស៊ុត​ធំ​មួយ​មាន​ផ្ទុក​៧០​កាល​ឡូរី ហើយ​វា​ជា​ប្រភព​ប្រូតេអ៊ីន និង​សំបូរ​ជាតិ​ដែក ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ឲ្យមាន​ស្ថេរភាព និង​ពោ​ពេញ​ទៅ​ដោយ​សារជាតិ​ផ្សេងៗ​ទៀត​។ ដូច្នេះ តើ​ហេតុអ្វី​បានជា​មាន​ការណែនាំ​ឲ្យ បរិភោគ​ស៊ុត​សម្រាប់​អាហារ​ពេលព្រឹក​? ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ទទួលបាន​ពី​ស៊ុត​៖

​នៅពេល​បរិភោគ​ស៊ុត​សម្រាប់​អាហារ​ពេលព្រឹក ជំនួស​នំប៉័ង ឬ​អាហារ​ផ្សេង​ទៀត​នោះ ស៊ុត​ដែល​សំបូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​ខ្លាញ់ នឹង​ជួយ​រក្សា​ថាមពល​រាងកាយ​ឲ្យនៅ​បានយូរ និង​មិនឆាប់​ឃ្លាន​។​

​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ គួរ​ជ្រើសរើស​ស៊ុត​ជា​អាហារ​ពេលព្រឹក ព្រោះ​នឹង​ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ កាត់បន្ថយ​ការ​ឃ្លាន ដែល​ធ្វើ​ឲ្យ​អ្នកលែង​នឹកឃើញ​ចង់​ញ៉ាំ​ចំណី​ផ្តេសផ្តាស់​។ បន្ថែម​លើ​នេះ ការបរិភោគ​ស៊ុត​១​ឬ​២​សម្រាប់​អាហារ​ពេលព្រឹក អាច​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ និង​ជួយ​កសាង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹងមាំ​៕

ព័ត៌មានផ្សេងទៀត