ចេកទុំ​រូបមន្ត​ថែរក្សា​សក់​​ឲ្យ​ទន់​និ​ងរលោង​

ដោយ៖ អ៊ុន សុខឡា 02-08-2017 8:58 am 505

​ចេកទុំ​មិន​ត្រឹម​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចេកទុំ​ក៏​ត្រូវបាន​យកមកប្រើ ដើម្បី​បង្កើត​ជា​ប្រេង​ថែរក្សា​សក់​ផង​ដែរ​។ ដើម្បី​បង្កើត​ជា​ប្រេង​ថែរក្សា​សក់​ឲ្យមាន​ប្រសិទ្ធភាព យើង​ត្រូវការ​គ្រឿងផ្សំ​ផ្សេងទៀត​ដូចជា ចេក​ទុំ ខ្ទិះ​ដូង ប្រេង​ដូង និង​ទឹកឃ្មុំ ។​

​របៀប​ធ្វើ​៖ យក​ចេកទុំ​៣​ផ្លែ​កាត់​ជា​ចំណិត​តូចៗ ហើយ​ដាក់​វា​ទៅក្នុង​ចាន​មួយ បន្ទាប់មក​ដាក់​ខ្ទិះដូង​( យក​ក្បាលខ្ទិះ ) ២​ស្លាបព្រា និង​ប្រេងដូង​១​ស្លាបព្រា ប្រើ​ម៉ាស៊ីន​ក្រឡុក​ឲ្យ​ម៉ត់ រួច​ដាក់​ទឹកឃ្មុំ​១​ស្លាបព្រា​ចូល ដោយ​ប្រើ​ពេល​៥​នាទី​ទៀត ដើម្បី​លាយ​ល្បាយ​ចូលគ្នា​។ បន្ទាប់​មក​ផ្ទេរ​ដាក់​ក្នុងចាន ទុក​វា​ប្រហែល​១​នាទី​។​

​របៀប​ប្រើ​៖ យក​ប្រេង​ថែរក្សា​សក់​ផ្សំ​ពី​ធម្មជាតិ​នោះ លាប​លើ​សសៃសក់​សើ​មតិចៗ បន្ទាប់​ពី​កក់សក់​ហើយ​។ ត្រូវ​លាប​វាឲ្យ​សព្វតាមស​សៃស​ក់​ពីគ​ល់ដល់​ចុង ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ប៉ះ​ស្បែក​ក្បាល​នោះ​ទេ​។ បន្ទាប់​ពី​លាប​វា​ហើយ​ត្រូវ​រង់ចាំ​៥​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ធម្មតា​។​

យើង​គួរ​ប្រើប្រាស់​ប្រេង​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​នេះ យ៉ាងហោចណាស់​មួយ​សប្តាហ៍​ម្តង​។ យ៉ាងណា សម្រាប់​សសៃសក់​ស្ងួត​ខ្លាំង គួរប្រើ​វា​២​ដង​ក្នុង​មួយ​សប្តាហ៍​។ ប្រេង​ថែរក្សា​សក់​ធម្មជាតិ​នេះ សាក​សម​បំផុត ជាមួយ​សសៃសក់​ស្ងួត និង​សក់រួញ ៕


ព័ត៌មានផ្សេងទៀត