វិធី​ងាយៗ​​ដើម្បី​សម្អាត់​​ក្រចក​លឿង​

ដោយ៖ អ៊ុន សុខឡា 01-08-2017 10:55 am 329

​មុន​ដឹង​ពី​វិធី​កម្ចាត់​ក្រចក​ពណ៌​លឿង យើង​មក​ស្វែងយល់​ពី​មូលហេតុ​បណ្តាល​ឲ្យ​ក្រចក​ប្រែ​ពណ៌​ទៅ​លឿង​បន្តិច​សិន​។ យោង​តាម​គេហទំព័រ Fashionlady មូលហេតុ​បណ្តាល​ឲ្យ​ក្រចក​ប្រែ​ពណ៌​ទៅ​ជា​លឿង មាន​ច្រើនយ៉ាង នៅក្នុង​នោះ​ក៏​មាន​ផងដែរ ដោយសារ​ការបរិភោគ​អាហារ​កង្វះ​សារធាតុចិញ្ចឹម ក៏​ធ្វើឲ្យ​ក្រចកប្រែ​ពណ៌​លឿង​ដែរ​។ ប្រសិនបើ​អាហារ​ដែល​យើង​បរិភោគ ខ្វះ​ជាតិ​កាល់ស្យូម​និង​វីតាមីន​នោះ វា​នឹង​បង្ហាញ​ឲ្យដឹង​មុនគេ នៅ​លើស​ក់​និង​ក្រចក​។ ក្រៅពីនោះ ក៏​មាន​មូលហេតុ​ផ្សេងៗ​ទៀត ដូច​ជា​ការ​កើត​ជំងឺថ្លើម​ជាដើម ក៏​ធ្វើឲ្យ​ក្រចក​ប្រែ​ពណ៌​ទៅ​ជា​លឿង​ដែរ​។​

​យ៉ាងណា មាន​វិធីសាស្ត្រ​មួយចំនួន អាច​ជួយ​កម្ចាត់​ក្រចក​លឿង​យ៉ាង​ឆាប់រហ័ស​៖

​វិធី​ទី​១. ទឹក​ក្រូចឆ្មារ : ដើម្បី​អាច​កម្ចាត់​ក្រចក​លឿង​បាន យើង​ត្រូវការ​ធាតុ​ផ្សំ​ចំនួន​ពីរ​បន្ថែមទៀត​ក្រៅពី​ទឹក​ក្រូចឆ្មារ គឺ ទឹក​ក្តៅ​ទឹ​កក្ដៅ​ឧណ្ណៗ និង​ច្រាស​ដុសធ្មេញ​ទន់​។​
​របៀប​នៃ​ការធ្វើ​៖ ច្របាច់​ទឹក​ក្រូចឆ្មារ១​ចំហៀង​ផ្លែ ទៅក្នុង​ចាន​មានទឹក​ក្ដៅ​ឧណ្ណៗ​មួយ​ពែង បន្ទាប់មក​ដាក់​ដៃ​ក្នុង​ចាន​ត្រាំ​រយៈពេល ៥ ទៅ ១០​នាទី រួច​យកមក​ច្រាស​ដុសធ្មេញ​មក​ដុស​ថ្នមៗ​។

​វិធី​ទី​២. ថ្នាំ​ដុសធ្មេញ : យក​ថ្នាំដុសធ្មេញ​មក​លាប​លើ​ក្រចក ហើយ​ទុក​វា​ចោល ៥ នាទី បន្ទាប់មក​យក​ច្រាស​មក​ដុស​នៅតាម​កន្លៀត​ក្រចក​ឲ្យ​ស​ព្វរួច​លាង​ទឹក​ធម្មតា​។​

​និង​វិធី​ទី​៣. សំបក​ក្រូច : យក​សំបក​ក្រូច​លឿង​ស្រស់ មក​ជូត​សម្អាត​គ្រប់​កន្លៀត​ក្រចក​ពី ៥ ទៅ ១០​នាទី​ហើយ​លាង​ជាមួយ​ទឹក​ធម្មតា​៕

ព័ត៌មានផ្សេងទៀត