វិធី​ងាយ​ៗ​​ជួយ​កាត់បន្ថយ​​ភាព​ជ្រីញជ្រួញ​

ដោយ៖ អ៊ុន សុខឡា 27-07-2017 1:43 pm 629

​ភាព​ជ្រីញជ្រួញ​តែងកើតឡើង​ទៅ​តាមវ័យ ប៉ុន្តែ​មាន​មធ្យោបាយ​ងាយស្រួល ដើម្បី​កាត់បន្ថយ​ភាព​ជ្រីញជ្រួញ​នេះ​។​

​យើង​អាច​កាត់បន្ថយ​ភាព​ជ្រីញ​ជ្រួញបាន តាមរយៈ​របៀប​នៃ​ការ​គេង គឺ ដាក់​ខ្នើយ​ពីក្រោម​ដៃ​របស់​អ្នក​មុនពេល​គេង​លក់ ពីព្រោះ​ការធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ជៀសវាង​ពី​ស្នាម​ជ្រួញ​។

​វិធី​ផ្សេងទៀត គឺ​ដាក់​វត្ថុ ដូចជា សៀវភៅ ឬ​វត្ថុ​ផ្សេងៗ ដែល​មិន​ងាយ​បាក់បែក ពង្រាយ​នៅ​សងខាង​ខ្លួន​មុន​ពេល​គេង ការធ្វើ​បែប​នេះ​មើលទៅ​ចម្លែក ប៉ុន្តែ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ភាព​ជ្រួញ​។

​ដាក់​ខ្នើយ​កល់​ក្រោម​ជង្គង់ ការធ្វើ​បែប​នេះ​នឹង​ជួយ​សម្រួល​ចលនា​ឈាម​រត់ ហើយ​វា​ជួយ​កាត់បន្ថយ​ភាព​ជ្រួញ​ផង នឹង​ជួយ​បន្ថយ​ភាព​តានតឹង​ឬ​ឈឺជង្គង់​ផង​។ ជាពិសេស សម្រាប់​អ្នក​ដែល​ដើរ​ច្រើន នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន ពី​ការ​គេង​ដោយ​ដាក់​ខ្នើយ​ក្រោម​ជង្គង់​។​

​ការ​ផ្តល់​សំណើម​ដល់​ស្បែក គឺ​ល្អ​បំផុត​ក្នុង​ការជួយ​កាត់បន្ថយ​ភាព​ជ្រួញ​។ ជា​រឿង​សមញ្ញ​ទេ គឺ​អ្នក​គ្រាន់តែ​លាប​ក្រែម​ផ្តល់សំណើម នៅ​កន្លែង​ដែល​មាន​បញ្ហា​ជា​រៀងរាល់​ព្រឹក និង​មុន​ពេល​ចូល​គេង​។

គួរ​ជម្រាបជូន​ថា ៩០​ភាគរយ​នៃ​ភាព​ជ្រីញជ្រួញ លេចឡើង​ដោយសារ​ខ្វះ​ជាតិ​សំណើម​៕

ព័ត៌មានផ្សេងទៀត