អាហារ​បែបណា ដែលល្អសម្រាប់​ស្ដ្រី​ឆ្លងទន្លេ​រួច​?

ដោយ៖ Vayofm Teams 14-07-2017 10:17 am 864

​អាហារ​ដែល​សម្បូរ​ដោយ សារធាតុចិញ្ចឹម​គឺ ជា​តម្រូវការ​ចាំ​ជួយ​ទ្រ ទ្រង់​ដល់​គុណភាព​ទឹ​ដោះ​។​មួយវិញទៀត ស្ត្រី​នឹងត្រូវ​ប្រើប្រាស់​ថាមពល បម្រុង​ទុក​ក្នុង​រាងកាយ​របស់ខ្លួន និង​កូន​ផងដែរ​។​តើ​អាហារ​អ្វីខ្លះ​ ដែល​ពួក​គេ​គួរ​ទទួល​ទាន​?

​សាច់​សុទ្ធ​គ្មាន​ខ្លាញ់​

​សាច់​គ្មាន​ខ្លាញ់ ជាពិសេស​សាច់គោ ដែល​សម្បូរ​ដោយសារ​ធាតុដែក ពិតជា​អាច​ជួយ​បង្កើន​ថាមពល ដល់​ស្ត្រី​កំពុង​បំបៅ​ដោះកូន​។

​ពពួក​សណ្តែក​ធ្វើ​នំ​ឬ​បង្អែម​

​សណ្តែក​ទាំងនេះ ជាពិសេស​សណ្តែកខ្មៅ និង​សណ្តែកអង្គុយ សម្បូរ​ទៅ​ដោយសារ​ធាតុដែក ដែល​ជា​អាហារ​ចាំបាច់ សម្រាប់​ស្ត្រី​កំពុង បំបៅ​ដោះ​កូន​។​

​ត្រីសូ​ម៉ុង​

​ត្រី សូ​ម៉ុង​ផ្ទុក​ទៅដោយ​ប្រភេទ ខ្លាញ់​មានឈ្មោះ​ថា DHA​។ DHA​ជា​អាហារ​ចិញ្ចឹម​ដ៏​សំខាន់ ដែល​ផ្តល់​គុណប្រយោជន៍ ដល់​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារ​ក កំពុង​ស្ថិត​ក្នុង​ការបំ​បៅដោះ។

​ក្រូច​ពោធិ៍សាត់​

​ក្រូចពោធិ៍សាត់​ ជួយ​បង្កើន​ថាមពល​ដល់​ស្ត្រី​ ទើប​សម្រាលកូន​រួច​ និង​ជា​ប្រភព​នៃ​វីតាមីន​C​ដែលជា តម្រូវការ​ចាំបាច់​សម្រាប់​ស្ត្រី កំពុង​បំបៅ​ដោះកូន​។​

​ពពួក​បន្លែ​ស្លឹក​ពណ៌​បៃតង​

​បន្លែ ស្លឹក​ពណ៌​បៃតង​ដែល សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជា​តម្រូវការ ចាំបាច់​សម្រាប់​ម្តាយ​និង​កូន ។​

 អង្ករ​សម្រូប​

​អង្ករ​សម្រូប ផ្តល់​អត្ថប្រយោជន៍ ដល់​សុខភាព​ច្រើនយ៉ាង​។​បើ​ទោះ​មិន​មាន​រសជាតិ​ឆ្ងាញ់ ដូច​អង្ករ​ធម្មតា ប៉ុន្តែ​វា​មិន​មាន​ផ្ទុក សារធាតុ​កាបូ​អ៊ី​ដ្រាត​ច្រើនទេ​។​ទទួលទាន​អង្ករ​នេះ នឹង​ជួយ​ទប់ទល់​ការឡើង​ទម្ងន់ ទារក​កំពុង​បៅ​ដោះ ជា​ពិសេស​ជួយ​ផ្តល់ កាឡូរី​បន្ថែម​ដល់​ម្តាយ​៕

ដោយ៖ ជួប វត្ដី


ព័ត៌មានផ្សេងទៀត