ធ្មេញ​ស​ស្អាត​តាម​បែប​ធម្មជាតិ

ដោយ៖ Vayofm Teams 11-07-2017 10:25 am 735

​មនុស្ស​យើង កាលណា​មាន​ធ្មេញ​ស​ស្អាត មាន​ញញឹម​ស្រស់ ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នាប្រាថ្នា ពិសេ​សមិត្ដនារី​តែម្ដង​។​ងាយៗ​ដើម្បី អោយ​ធ្មេញ​ស​ស្អាត​៖

 ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​ អាច​កំចាត់​កំណ​កជាប់​នៅលើ​ធ្មេញ​បាន ជាមួយនឹង​វិធី​ដូចខាងក្រោម​នេះ​៖ ចូ​រលាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ ពីរ​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ម្សៅ​ដុត​នំ​បុ័ង (Baking Soda)​ចូរ​ចាប់ផ្តើម​ដុស​សម្អាត​ធ្មេញ​ ដោយ​ប្រើ​ល្បាយ​ខាងលើ ហើយ​ទុក​ចោល​ពីរ​នាទី ចាំ​លាង​សម្អាត​ចេញ​។​

 ការប្រើ​ស្ត្របឺ​រី​ខាត់​ធ្មេញ​

​ផ្លែឈើ​ប្រភេទ​នេះ​មាន​វីតាមីន C ខ្ពស់ ដែល​អាច​ជួយ​កំចាត់ កំណក​ជាប់​ធ្មេញ​ដែល​ធ្វើ ឲ្យ​ធ្មេញ​ទៅ​ជា​លឿង​បាន ការប្រើ​ស្ត្របី​រីលាយ ជាមួយ​អំបិល​មក​ខាត់​ធ្មេញ គឺជា​ជម្រើស​ដ៏​ល្អ​មួយ ដើម្បី​ជួយ​ឲ្យ​ធ្មេញ​កាន់តែ​ស​ស្អាត​។​ចូរ​ធ្វើបែបនេះ​ជា​រៀងរាល់​យប់​។​ក្រោយ​ពី​ខាត់​ធ្មេញ​រួច ចូរ​ទុកចោល ៥​នាទី​សិន​ចាំ​ដុស​សម្អាត​ធ្មេញ​ធម្មតា​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត