ខាត់ណា​ ជួយ​បង្ការ​ ជំងឺ​ផ្សេងៗ​

ដោយ៖ Vayofm Teams 19-06-2017 8:48 am 1086

​ប្រិយ​មិត្ដ​ដឹង​ហើយថា ​ខាត់ណា​អាច​យក​ទៅ​ធ្វើ​មុខម្ហូប បាន​យ៉ាងច្រើន ក្នុង​នោះ​ទៀតសោត ខាត់​ណា ជា​បន្លែ​ដែល​សម្បូរ ដោយ​ជីវជាតិ​ល្អៗ​ជាច្រើន មាន​ប្រយោជន៍​ដល់​សុខភាព ព្រោះ​សម្បូរ​ដោយបេតា​-​ខា​រ៉ូ​ទីន (Beta-Carotene) ជា​ជីវជាតិ​អាហារ​ មាន​ប្រយោជន៍​ចំពោះ​ស្បែក ពិសេស​សម្រាប់​ស្ត្រី ដែល​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ ព្រមទាំង​ជួយ​ការពារ​ មហារីក​បាន​ច្រើន​ប្រភេទ រួម​មាន​មហារីកក្រពះ ពោះវៀន បំពង់ក សួត​និង​ប្លោកនោម ។ក្នុង​ស្លឹក​បៃតង​របស់​ខាត់ណា ក៏​មាន​បេតា​-​ខា​រ៉ូ​ទីន​យ៉ាងច្រើន ។​

ចំណែក​ត្រួយ​ខាត់ណា​ស្រស់ ជា​ប្រភព​រួម​នៃ​វីតាមីន C និង​ជីវជាតិ​រ៉ែ ពិសា​ហើយ ជួយ​ពង្រឹង​ដល់​ប្រព័ន្ឋ​ការពាររាងកាយ ជួយ​អោយ​កោសិកា​មាន​សំណើម ស្បែក​ស្អាត ដំបៅ​ឆាប់​សះ។​ប៉ុន្តែ​ដោយសារ​វីតាមីន C ឆាប់​រលាយ​ពេក នៅ​ពេល​ប៉ះ​ខ្យល់ ដូច្នេះ​មិន​គួរ​ហាន់​ខាត់ណា ក៏ដូជជា​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទុកចោល​ទេ គួរ​ហាន់ ពេល​ត្រូច​ចម្អិន​អាហារ​ប៉ុណ្ណោះ ឬ​ត្រូវ​បន្តក់​ទឹកខ្មេះ ឬ​ច្របាច់​ទឹក​ក្រូចឆ្មារ ទៅលើ​បន្លែ​ដែល​ត្រូវ​ហាន់​ទុកចោល​យូរ ដើម្បី​ជួយ​ការពារ​វីតាមីន C កុំអោយ​បាត់បង់ ។

​ក្រៅពីនេះ ក្នុង​បន្លែ​ខាត់​ណា ក៏​សម្បូរ​កាល់ស្យូម ណាស់​ដែរ​ពុំ​មែន​មាន​នៅ​តែ​ក្នុង ទឹកដោះគោ ឬ​ឆ្អឹង​ត្រី​នោះទេ ហើយ​រាងកាយ​អាច​ស្រូបយក​កាល់ស្យូម ពី​ខាត់ណា បាន​មិនតិចជាង​ទឹកដោះគោ​ឡើយ ៕

ដោយ៖ ជួប វត្ដី

ព័ត៌មានផ្សេងទៀត