អត្ថប្រយោជន៍​ពីរ​យ៉ាង​នៃ​ផ្លែ​ល្មុត​

ដោយ៖ Vayofm Teams 18-05-2017 9:13 am 1571

​ផ្លែ​ល្មុត​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង ដែល​ឆ្ងាញ់​ផ្អែម​ត្រជាក់ អ្វី​ដែល​សំខាន់​នោះ វា​ល្អ​ណាស់​ចំពោះ​សុខភាព​អ្ន​កញុំា​។​ដើម្បី​អោយ​ជ្រាប់​កាន់តែច្បាស់ ខាងក្រោម​ជា​អត្ថប្រយោជន៏​នៃ​ផ្លែ​ល្មុត​៖

​ជួយ​ដល់​សុខភាព​ភ្នែក​

​ផ្លែ​ល្មុត គឺជា​ផ្លែឈើ​ដែល មាន​គុណប្រយោជន៍ បំផុត​សំរាប់ សុខភាព​ភ្នែក របស់​លោក​អ្នក ដោយសារតែ វា​សំបូរ​ដោយ វីតាមីន A​។​មិន​តែ​ប៉ុណ្ណោះ​ទេ វា​ក៏​សំបូរ​ទៅដោយ វីតាមីន C ដែល​ជា​សារធាតុ​សំខាន់ ក្នុង​ការសំលាប់​រ៉ាឌីកាល់​សេរី ដែល​បង្ក ឲ្យ​ខូចខា​តដល់ ប្រស្រី​ភ្នែក ផងដែរ​។​

​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

​ជាតិ​សរសៃ ដែល​មាន​នៅក្នុង​ផ្លែ​ល្មុត ត្រូវបាន​គេ​រកឃើញ​ថា វា​បាន​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ របស់​អ្នក បាន​យ៉ាង​ល្អ​បំផុត​។​សំរាប់​អ្នក​ដែលមាន អាការៈ​ទល់លាមក ផ្លែ​ល្មុត គឺជា​ជំរើស​ដ៏​ល្អ​បំផុត​។​មិន​តែ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង ការពារ ការឆ្លង​មេរោគ នៅក្នុង ប្រព័ន្ធ​រំលាយ​អាហារ បាន​យ៉ាង មាន​ប្រសិទ្ធភាព ទៀតផង​៕

ដោយ​៖​ជួប វត្ដី​


ព័ត៌មានផ្សេងទៀត