អត្ថប្រយោជន៏​ នៃ​បន្លែ​ត្រ​យ៉ូង​ចេក ​ដែលគ្រប់គ្នាគួរតែដឹង

ដោយ៖ Vayofm Teams 17-05-2017 8:58 am 1913

​ត្រយូងចេក​ជា​ផ្កា​របស់​រុក្ខជាតិ​ចេក​ហើយ​វា​ជា​រុក្ខជាតិ​ដែល​ងាយ​ដាំ ហើយ​ត្រយូងចេក​មានការ​អាច​យកមក​ធ្វើ ជា​ល្បោយ​នំ​បញ្ចុក ដាក់​ដុត​មាន់ ជា​អន្លក់ ស្ងោរ និង​យកមក​ធ្វើ​ជាមួយ​មុខម្ហូប​ជាច្រើន​ទៀត​តាម​ការនិយម​។​

​ការ ទទួលទាន​ត្រយូងចេក​បាន​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដោយ​វា មាន​សម្បួរ​ដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ជួយ​បំពេញ​តាម​តម្រូវការ របស់​រាងកាយ​។​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​ ដែល​មាន​នៅក្នុង​ត្រយូងចេក​ដែល ល្អ​ចំពោះ​សុខភាព​៖

-​ត្រយូងចេក​បាន​ជួយ ​ក្នុង​ការទប់ស្កាត់​រ៉ាឌីកាល់​សេរី​ ដែល​បំផ្លាញ​កោសិកា​សរីរាង្គ​។

-​មាន​ផ្ទុក​សារធាតុ ​Ethanol​ ដែល​បាន​ជួយ​បញ្ឈប់​ ការលូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​ជំងឺ​។

-​ចំពោះ​ស្រី​បាន​ជួយ​ដល់​ការ​ មក​រដូវ​ទៀងទាត់​ និង​បាន​បន្ថយ​ការឈឺចាប់​។

-​មាន​ផ្ទុក​អ័រម៉ូន​Progesterone​ ​ជួយ​ក្នុង​ការកាត់បន្ថយ​ ការ​ហូរ​ឈាម​ពេល​មក​រដូវ​។

-​សម្បូរ​ជាតិ​ម៉ាញេស្យូម​ដែល​បាន​ជួយ​ជំរុញ​ឲ្យមាន​អារម្មណ៍​ល្អ បំបាត់​ភាព​ធុញ​ថប់​។

-​មាន​ផ្ទុក​ជាតិ​កាល់ស្យូម ប្រូតេអ៊ីន ស័ង្កសី បាន​ជួយ​ដល់​ការលូតលាស់​នៃ​រាងកាយ​។

-​សម្រាប់​ស្ត្រី​ដែល​ទើបតែ​សម្រាលកូន ​ញុំាត្រយ៉ូងចេគ ​ជួយ​ក្នុង​ការបង្កើន​កម្រិត​ទឹកដោះ​ ឲ្យមាន​គ្រប់គ្រាន់​។​ទាំងអស់នេះ​ហើយ ​ដែល​យើង​ទាំងអស់គ្នា​ មិន​គួរ​មើលរំលង​ត្រយូងចេក​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត