​ធ្វើ​បែប​ណា បើ​ភ្នែក​ក្រហម​?

ដោយ៖ Vayofm Teams 04-05-2017 10:25 am 1675

​មាន​កត្ដា​ជាច្រើន​ដែល​ធ្វើអោយ​មាន​បញ្ហា​ភ្នែក​ក្រហម​។​ការ​ក្រហម ហើម និង រមាស់ នៃ​ភ្នែក គឺជា​រឿង​ធម្មតា​ទៅ​។​ការ​គេង​មិន​លក់​ការ​អង្គុយ​មុខកំព្យូ័រ រឺ​ទូរទស្សន៍​យូរៗ សុទ្ធតែ​ជា​មូលហេតុ​នៃ​រោគ​សញ្ញា​ទាំងនេះ ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ រឺ អា​ឡាក់​ស៊ី​។​បញ្ហា "​ភ្នែក​ក្រហម​" អាច​ត្រូវបាន​កាត់បន្ថយ​ដោយ ការអនុវត្តន៍​ដូចខាងក្រោម​នេះ ៖
 
​ទឹកឃ្មុំ​

​លាយ​ទឹកឃ្មុំ ៣ ស្លា​ព្រា ជាមួយ​ទឹក​ដាំ​ពុះ ២ ពែ​ង រឺ ទឹកដោះគោ​ក្ដៅ​។​ទុក​អោយ​ល្បាយ​នេះ ត្រ​ជាត់​បន្តិច ហើយ​បន្ទាប់មក​ដាក់ បន្តក់​ពីរ​បី តំណក់​នៅ​លើ​ភ្នែក​ដែល ក្រហម ២ រឺ ៣ ដង​ក្នុង​មួយថ្ងៃ​។​ដូចគ្នា​នេះ​ផង​ដែរ​, បញ្ហា​ក្រហម​ភ្នែក​អាច ត្រូវបាន​កាត់បន្ថយ ប្រសិន​ជា​អ្នក​ជ្រលក់ ស្បែ​ដែល​ធ្វើ​ពី​កប្បាស ចូល​ទៅក្នុង​ទឹក​នោះ បន្ទាប់​មក​ប្រើ​វា​ស្អំ ត្របកភ្នែក​របស់​អ្នក ជាការស្រេច​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត