ជីវិត និងកម្សាន្ត

ទីបំផុត​​អធិរាជ​ជប៉ុន​​សម្រេច​​ដាក់រាជ្យ​​ជា​លើកដំបូង​​ក្នុង​ប្រវត្ដិសាស្ដ្រ​​ជាង​២០០​ឆ្នាំ​

ដោយ៖ ពេញ ផេង    30-04-2019 4:27 PM    251
ព្រះចៅអធិរាជជប៉ុន(កណ្ដាល)ក្នុងពិធីដាក់រាជ្យ​នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩

​រឿង​ប្រវត្ដិសាស្ដ្រ​បានកើតឡើ​ង​នៅក្នុង​ប្រទេសជ​ប៉ុននា​ថ្ងៃ​អង្គារ​នេះ គឺ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ព្រះបាទ​Akihito បានសម្រេច​ដាក់រាជ្យ​ទៅឲ្យ​ព្រះ​រាជ្យបុត្រា ហើយ​ទ្រង់​ជា​ក្សត្រ​ដំបូង​គេ​ក្នុង​ប្រវត្ដិសាស្ដ្រ​ជាង​២០០​ឆ្នាំ​របស់​ជប៉ុន ដែល​ព្រម​ចុះ​ចេញពី​រាជ្យ​បល្ល័ង្ក​។ ស្ថិតក្នុង​ព្រះជន្ម​៨៥​ព្រះវស្សា​ទៅហើយនោះ ព្រះបាទ​Akihito​បានទទួល​ការយល់ព្រម​ក្នុង​ការដាក់រាជ្យ ក្រោយ​ព្រះអង្គ​អះអាងថា​សុខភាព​របស់​ទ្រង់​កាន់តែ​ចុះខ្សោយ មិនអាច​បន្ដការងារ​ប្រទេសជាតិ​ទៀត​បាន​ ក្រោយ​​គ្រងរាជ្យ​​សម្បត្ដិ​អស់រយៈ​ពេល៣០ឆ្នាំ។ ចាប់ពី​ថ្ងៃស្អែក​ទៅ​បុត្រា​របស់​ព្រះអង្គ ព្រះបាទ​Naruhito​នឹងត្រូវ​គ្រងរាជ្យ​ហើយ​ចាប់ផ្ដើម​សករាជ​ថ្មី​។ សូមបញ្ជាក់ថា ការដាក់រាជ្យ​ចុងក្រោយបង្អស់​របស់​ជប៉ុន​ធ្វើឡើង​ដោយ​ព្រះបាទ​Kōkaku នៅ​ថ្ងៃទី​០៧​ខែឧសភា​ឆ្នាំ​១៨១៧៕​