ជីវិត និងកម្សាន្ត

ថៅកែ​Amazon​​បញ្ចប់​​ការ​លែងលះ​​ដែល​ចំណាយ​​ប្រាក់​​ច្រើន​បំផុត​​មិន​ធ្លាប់មាន​

ដោយ៖ ពេញ ផេង    05-04-2019 3:36 PM    729
រូបភាពលោក​Jeff Bezosនិងអតីតភរិយា

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Amazon​លោក​Jeff Bezos និង​អតីត​ភរិយា​របស់លោក​អ្នកស្រី​MacKenzie បាន​ឈានដល់​ការ​លែងលះ​ដែល​បំបែក​កំណត់ត្រា​ពិភពលោក​។ បំបែក​កំណត់ត្រា​ដោយសារ​ជាការ​លែងលះ ត្រូវ​ប្រើប្រាស់​ទឹកប្រាក់​ដោះស្រាយ​រហូតដល់​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ​បាន​បំបែក​កំណត់ត្រា​នៃ​ការ​លែងលះ​របស់​អ្នកជំនួញ​Alex Wildenstein​និង​ភរិយា​ក្នុង​ឆ្នាំ​១៩៩៩ ដែល​ចំណាយ​អស់​តែ​៣.៨​ពាន់​លា​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​លោក​Jeff Bezos​នឹង​បន្ដ​ជា​អ្នកគ្រប់គ្រង​ភាគហ៊ុន​តម្លៃ​១៤៣​ពាន់​លាន​ដុល្លារ​របស់​Amazon​ដដែល ខណៈ​អ្នកស្រី​MacKenzie​នឹងមាន​ចំណែក​២៥​ភាគរយ​នៃ​ភាគហ៊ុន​ទាំងមូល​។ អ្នកស្រី​បានប្រកាស​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា អ្នកស្រី​ពិតជា​ថ្លែងអំណរគុណ​ចំពោះ​ការបញ្ចប់​ដំណើរការ​លែងលះ​ជាមួយ​លោក​Bezos ដោយមាន​ការគាំទ្រ​និង​ឯកភាពគ្នា​ទៅវិញទៅមក​។ អ្នកស្រី​រីករាយ​ក្នុង​ការប្រគល់​ភាគហ៊ុន​៧៥​ភាគរយ​ឲ្យ​លោក​Bezos និង​គាំទ្រ​ការបោះឆ្នោត​ឲ្យ​លោក​នៅតែ​អ្នកគ្រប់គ្រង​ភាគហ៊ុន​ដដែល​៕