ជីវិត និងកម្សាន្ត

ព្រុយ​ណេ​​ដាក់ទោស​​អ្នក​ស្រឡាញ់​ភេទ​​ដូចគ្នា​​ដោយ​គប់​​នឹង​ដុំថ្ម​​រហូតដល់​ស្លាប់​

ដោយ៖ ពេញ ផេង    03-04-2019 1:35 PM    608
ព្រុយណេ​មិនអនុញ្ញាត​ឲ្យ​ស្រឡាញ់​ភេទដូចគ្នាឡើយ

​ប្រទេស​ព្រុយ​ណេបាន​ណែ​នាំឲ្យ​ប្រើប្រាស់​ច្បាប់​ដ៏​តឹងរ៉ឹង​ថ្មី​មួយ សម្រាប់​អ្នក​កាន់សាសនា​អ៊ីស្លាម​។ នោះ​គឺ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នឹងត្រូវ​ដាក់ទោស​ដោយ​គប់​ដុំថ្ម​រហូតដល់​ស្លាប់​។ ច្បាប់​ថ្មី​ចាប់ផ្ដើម​អនុ​វត្ដពីថ្ងៃ​ពុធ​ទី​០៣​មេសា​នេះ​ទៅ ហើយក៏​គ្រប់​ដណ្ដប់​លើ​ទោស​ផ្សេងៗ​ទៀត​ដែរ​មានដូចជា កាត់​ម្រាមដៃ​ម្រាប់​ជើង​ក្រុមចោរ​ជាដើម​។ ការសម្រេច​ឲ្យ​អនុវ​ត្ដច្បាប់​ថ្មី បាន​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​អន្ដរជាតិ​និង​សាធារណជន​។ ចំណែក​ប្រជាជន​ព្រុយ​ណេ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ក៏​បានបង្ហាញ​អារម្មណ៍​តក់ស្លុត​ចំពោះ​ការដាក់ទោស​នេះដែរ​៕​