ជីវិត និងកម្សាន្ត

ឆ្នាំ​២០១៨ ហ្វាំង​ឡង់​​ជាប់​ជា​ប្រទេស​មាន​សុភមង្គល​​បំផុង​ក្នុង​លោក​

ដោយ៖ ពេញ ផេង    21-03-2019 5:47 PM    613
រូបភាព​​បុរសម្នាក់​កំពុង​លោត​ងួតទឹក

​យោងតាម​របាយការណ៍​អង្គការសហប្រជាជាតិ​បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៨​ប្រទេស​ហ្វាំង​ឡ​ង់​ជាប់​ជា​ប្រទេស​មាន​សុភមង្គល​បំផុត​ក្នុង​លោក​។ ជា​លើកដំបូង​ដែល​អង្គការសហប្រជាជាតិ​បាន​ពិនិត្យ​លើ​កម្រិត​សុភមង្គល នៃ​ជនអន្ដោប្រវេសន៍​នៅក្នុង​ប្រទេស​នីមួយៗ ហើយ​បាន​រកឃើញថា​ប្រទេស​ហ្វាំង​ឡ​ង់​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​។ ហ្វាំង​ឡ​ង់​បានទទួល​ចំណាត់ថ្នាក់​ល្អ​បំផុត ដោយ​ឆ្នាំ​២០១៧​ហ្វាំង​ឡង់​ទទួល​ចំណាត់ថ្នាក់​លេខ​៥​។ ចំពោះ​ប្រទេស​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ ជា​ប្រទេស​មាន​សុភមង្គល​បំផុត​ក្នុង​ឆ្នាំ​២០១៨ គឺ​ហ្វាំង​ឡ​ង់​លេខ​១ ន័រ​វេ​សលេខ​២ ដា​ណឺ​ម៉ាក​លេខ​៣ អាយឡែ​ន​លេខ​៤ ស្វីស​លេខ​៥ ហូ​ឡង់លេខ​៦ កាណាដា​លេខ​៧ ណូវែល​ហ្សេ​ឡង់លេខ​៨ ស៊ុយអែត​លេខ​៩ និង​អូស្ដ្រាលី​លេខ​១០៕