ជីវិត និងកម្សាន្ត

នាង​Kylie Jenner​​បំបែក​កំណត់ត្រា​​ក្លាយជា​​មហាសេដ្ឋី​​ក្មេង​ជាងគេ​​ក្នុង​លោក​

ដោយ៖ ពេញ ផេង    06-03-2019 2:42 PM    603
​អ្នកនាង​Kylie Jennerបច្ចុប្បន្នជាម្ចាសហាងគ្រឿងសម្អាង​Kylie Cosmetics​

​ពិតជា​គួរឲ្យ​សរសើ​រដល់​អ្នកនាង​Kylie Jenner មាន​អាយុ​ត្រឹមតែ​២១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​អ្នកនាង​បាន​ជាប់​ឈ្មោះ​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​លោក​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​ទស្សនាវដ្ដី​Forbes​របស់​អាមេរិក​។ ទ្រព្យសម្បត្ដិ​របស់​អ្នកនាង​មាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក បានមកពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​អាជីវកម្ម​គ្រឿងសម្អាង​ដែល​លក់ដាច់​បំផុត​។ អ្នកនាង​បាន​បង្កើត​ក្រុមហ៊ុន​Kylie Cosmetics​ដោយ​ខ្លួនឯង ជា​អាជីវកម្ម​កែ​សម្ផស្ស​និង​គ្រឿងសម្អាង​មាន​អាយុ​កាលបី​ឆ្នាំ ហើយ​លក់​ផលិត​ចេញ​បាន​ចំណូល​ប្រមាណ​៣៦០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​នាង​Kylie Jenner ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យក្មេង​ជាង​ស្ថាបនិក​ហ្វេ​សប៊ុក​លោក​Mark Zuckerberg ទៅទៀត ដែល​លោក​បាន​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ​២៣​ឆ្នាំ​។ អ្នកនាង​បាន​និយាយប្រាប់​Forbes​ថា នាង​មិនបាន​រំពឹងទុក​អ្វី​ទេ នាង​ក៏​មិនបាន​គិតទុក​មុន​ពី​អនាគត​ដែរ ប៉ុន្ដែ​មាន​ការទទួលស្គាល់​ពី​មហាជន​ដូច្នេះ វា​ជា​រឿង​រំភើប​ណាស់ ដូច្នេះ​អាច​និយាយបានថា​វា​ជា​ការ​សម្រេចចិត្ដដ៏ល្អ​និង​ត្រឹមត្រូវ​របស់​នាង​។ គួរ​បញ្ជាក់ថា អ្នកនាង​Kylie Jenner​កើតនៅអាមេរិក បាន​រៀបការ​ជាមួយ​លោក​Travis Scott​ក្នុង​ឆ្នាំ​២០១៧ និង​មានកូន​ម្នាក់​៕