ជីវិត និងកម្សាន្ត

ស្រឡាញ់គ្នា​​រំលង​​អាពាហ៍ពិពាហ៍​​នៅ​ខេត្ដ​Aceh​​ឥណ្ឌូនេស៊ី​​នឹងត្រូវ​​ដាក់ទោស​​ធ្ងន់ធ្ងរ​មួយ​

ដោយ៖ ពេញ ផេង    05-03-2019 9:33 AM    885
រូបភាពដាក់ទោសអ្នកល្មើសវិន័យសាសនាអ៊ីស្លាម

​បុរស​ស្ដ្រី​ស្រឡាញ់គ្នា​ចំនួន​៦​គូ​នៅក្នុង​ខេត្ដ​Aceh​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​រង​ទណ្ឌកម្ម​វាយ​នឹង​រំពាត់​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​តែមាន​ទំនាក់ទំនង​សេ្ន​ហា​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​។ នេះ​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​មួយ នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ច្រើនជាងគេ​បំផុត​ក្នុង​លោក និង​មានច្បាប់​អ៊ីស្លាម​តឹងរ៉ឹង​។ ស្ដ្រី​ពីរនាក់​មិនអាច​ដើរ​រួច​ទេ​ក្រោយ​ទទួល​ទណ្ឌកម្ម​។​

​ការ​វាយ​នឹង​រំពាត់​ដើម្បី​ដាក់ទណ្ឌកម្ម គឺជា​រឿង​ធម្មតា​សម្រាប់​បទល្មើស​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា មានដូចជា​ការ​លេងល្បែង​ស៊ីសង ការផឹកស៊ី និង​ការស្រឡាញ់​ភេទ​ដូចគ្នា​ជាដើម​។ ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​អនុវត្ដ​តែ​នៅក្នុង​ខេត្ដ​Aceh​តែប៉ុណ្ណោះ​។ គួរ​បញ្ជាក់ថា​នៅក្នុង​ខេត្ដ​Aceh​មាន​ប្រជាជន​ប្រមាណ​៩៨​ភាគរយ នៃ​ចំនួន​ប្រជាជន​៥​លាន​នាក់​គោរព​សាសនា​អ៊ីស្លាម​៕