ជីវិត និងកម្សាន្ត

ការសិក្សា​៖​​ក្មេងៗ​​នៅ​អាមេរិក​​ចំណាយពេល​​ច្រើន​​នៅមុខ​​កញ្ចក់​​ទូរទស្សន៍​

ដោយ៖ ពេញ ផេង    23-02-2019 8:38 AM    939
រូបភាពកុមារកំពុងមើលទូរទស្សន៍

​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ទូរទស្សន៍​នៅតែ​ជា​ឧបករណ៍​អេឡិចត្រូនិច ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​បំផុត​នៅ​អាមេរិក គឺ​ប្រើប្រាស់​ច្រើនជាង​ឧបករណ៍​វៃឆ្លាត​សព្វថ្ងៃ សម្រាប់​ក្មេងៗ​។ លោក​Weiwei Chen​ជា​អ្នកនិពន្ធ​មួយរូប​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ បាន​និយាយថា ការរកឃើញ​ពិតជា​គួរឲ្យភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​ឧបករណ៍​ចល័ត​មាននៅ​គ្រប់​ទីកន្លែង ប៉ុន្ដែ​ទូរទស្សន៍​នៅតែ​ជា​ឧបករណ៍​សាមញ្ញ​សម្រាប់​កុមារ​នៅ​អាមេរិក​។ 

​ក្រុម​ស្រាវជ្រាវ​បានបង្ហាញ​របាយការណ៍ ទាក់ទង​នឹង​ការប្រើ​ឧបករណ៍​ចល័ត​នៅ​អាមេរិក ចន្លោះ​ពី​ឆ្នាំ​១៩៩៧​ដល់​២០១៤ រកឃើញថា​ក្មេងៗ​អាយុ​ពី​២​ឆ្នាំ​ឡើងទៅ ជា​មធ្យម​ចំណាយពេល​ពី​១,៣​ម៉ោង​ទៅ​៣​ម៉ោង​ក្នុង​មួយថ្ងៃ ជាមួយ​ឧបករណ៍​ចល័ត​ទាំងនេះ​។ របាយការណ៍​បញ្ជាក់ទៀតថា ចំពោះ​ក្មេង​អាយុ​ចន្លោះ​ពី​៣​ដល់​៥​ឆ្នាំ បាន​ចំណាយពេល​ប្រមាណ​២,៥​ម៉ោង​ក្នុង​មួយថ្ងៃ នៅមុខ​កញ្ចក់​ទូរទស្សន៍​។ សេចក្ដីណែនាំ​ស្ដីពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ​២០១៦ បានឲ្យដឹងថា ក្មេង​អាយុ​ពី​២​ដល់​៥​ឆ្នាំ ចំណាយពេល​ជាង​១​ម៉ោង​ក្នុង​មួយថ្ងៃ ទៅលើ​ប្រព័ន្ធ​ឌីជីថល​៕