ជីវិត និងកម្សាន្ត

ចង់បាន​ម៉ូត​ស​ក់​ដូចលោក​ត្រាំ​​និង​លោក​គីម​​កាត់​ជូន​​ដោយ​មិន​គិត​ប្រាក់​​នៅ​វៀតណាម

ដោយ៖ ពេញ ផេង    20-02-2019 5:35 PM    1284
អ្នកដែលកាត់សក់ដូចលោកត្រាំនិងលោកគីម​នៅវៀតណាម

​ដើម្បី​ជា​ការអបអរ​ដល់​កិច្ច​ជំនួប​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ ក្នុងប្រទេស​វៀតណាម ហាង​កាត់សក់​មួយ​ក្នុង​ទីក្រុង​ហាណូយ បានប្រកាស​កាត់សក់​មិន​យកប្រាក់ សម្រាប់​អ្នក​ដែល​ចង់បាន​ម៉ូត​សក់​ដូច​លោក​ត្រាំ​ឬ​លោក​គីម​។ សេវាកម្ម​កាត់សក់​ម៉ូត​លោក​ត្រាំ​និង​លោក​គីម​មិន​យកប្រាក់​នេះ បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​។ ម្ចាស់​ហាង​និយាយថា លោក​រីករាយ​ជានិច្ច​ឲ្យតែ​អតិថិជន​ប្រាប់ថា ចង់បាន​ម៉ូត​សក់​ដូច​លោក​ត្រាំ​ឬ​លោក​គីម នោះ​លោក​នឹង​កាត់​ជូន​ភ្លាម​ដោយ​មិន​គិត​ប្រាក់​ទេ​។ លោក​បញ្ជាក់ថា មាន​មនុស្ស​ប្រមាណ​២០០​នាក់​ហើយ​បានមក​កាត់សក់​នៅ​ហាង​លោក ដោយ​ភាគច្រើន​ជ្រើសរើស​យក​ម៉ូត​សក់​ដូច​លោក​គីម ជុង​អ៊ុន​៕