ជីវិត និងកម្សាន្ត

អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​នៅ​ជប៉ុន​​ទាមទា​រឲ្យ​រដ្ឋាភិបាល​​អនុញ្ញាត​​សិទ្ធិ​រៀបការ​

ដោយ៖ ពេញ ផេង    16-02-2019 12:55 PM    1006
អ្នក​ស្រឡាញ់​ភេទដូចគ្នា​​នៅជប៉ុន

​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាច្រើន​គូ​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​១៤​កុម្ភៈ បាន​ដាក់ពាក្យ​ប្ដឹងតវ៉ា​ជាមួយ​រដ្ឋាភិបាល ទាមទារ​ឲ្យ​បើក​ផ្លូវដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាចមាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ដូច​មនុស្ស​ធម្មតា​។ ការទាមទារ​នេះ​ធ្វើឡើង​នៅតាម​បណ្ដា​ទីក្រុង​នានា​ក្នុងប្រទេស​ជប៉ុន​។ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​លើកឡើងថា ការហាមឃាត់​លើ​អាពាហ៍ពិពាហ៍​ពួកគេ ដូចជា​រំលោភ​លើ​សិទ្ធិ​បុគ្គល​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដូច្នេះ​ដែរ​។ យ៉ាងណាមិញ​រដ្ឋាភិបាល​មិនទាន់​ចេញ​សេចក្ដី​ប្រទេស ឆ្លើយតប​យ៉ាងណាទេ​ចំពោះ​សំណើ​នេះ​។​

​គួរ​បញ្ជាក់ថា ទោះបី​ជប៉ុន​ជា​ប្រទេស​ហាមឃាត់​មិនឲ្យ​អ្នក​ស្រឡាញ់​ភេទដូចគ្នា​រៀបការ ប៉ុន្ដែ​តាម​ការស្ទង់មតិ​បង្ហាញថា នាពេល​បច្ចុប្បន្ន​មាន​សំឡេងគាំទ្រ​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នាច្រើន​។ នៅតាម​ទីក្រុង​មួយចំនួន​ក៏​បានចេញ​លិខិតបញ្ជាក់​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែរ​។ ដោយឡែក​ប្រសិនបើ​តុលាការ​អនុញ្ញាត​លើ​ករណីនេះ បានន័យថា​នៅ​ថ្ងៃ​អនាគត​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នឹង​លែង​ហាមឃាត់​ទៀតហើយ​៕​